មេសួន គាំទ្រការសម្រេចចិត្តសម្លាប់ស្វាហ្គោរីឡា ដើម្បីសុវត្ថិភាពក្មេងប្រុស!
លោក Thane Maynard អ្នកចាត់ការសួនសត្វ Cincinnati ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក បានគាំទ្រការសម្រេចចិត្តរបស់បុគ្គលិកខ្លួន ដែលបានបាញ់សម្លាប់សត្វស្វាហ្គោរីឡាកាលពីថ្ងៃសៅរ៍ ដើម្បីជួយសង្គ្រោះក្មេងប្រុស៤ឆ្នាំ។
ស្វាហ្គោរីឡាវ័យ១៧ឆ្នាំ ឈ្មោះ Harambe ទម្ងន់១៨១គ.ក. ត្រូវបានបុគ្គលិកសួនបាញ់សម្លាប់ ដោយសារតែក្មេងប្រុសវ័យ៤ឆ្នាំម្នាក់ បានធ្លាក់ចូលទៅប្រឡាយទឹកក្បែរវា ហើយឪពុកម្ដាយក្មេងតូចម្នាក់នេះ បានបញ្ជាឲ្យបាញ់សម្លាប់ស្វានោះ ដើម្បីជួយសង្គ្រោះជីវិតកូនរបស់ពួកគេ។ ប៉ុន្តែក្នុងវីដេអូឃ្លីប ដែលគេថតបានក្នុងហេតុការណ៍នោះ បានបង្ហាញឲ្យឃើញថា សត្វស្វាហ្គោរីឡាពុំបានចង់ធ្វើបាបក្មេងប្រុសនោះទេ ហើយវាថែមទាំងយកដៃបីទៀតផង ទើបធ្វើឲ្យមនុស្សជាច្រើនយល់ថា ស្វាហ្គោរីឡា ស្លាប់ដោយអយុត្តិធម៌បំផុត។
យ៉ាងណា លោក Maynard បាននិយាយថា៖ “ស្វាហ្គោរីឡា ពុំបានព្យាយាមចង់ធ្វើបាប ឬចង់ស៊ីក្មេងប្រុសនោះទេ ប៉ុន្តែវាភ័យស្លន់ស្លោ និងចង់បានក្មេងប្រុសនោះនៅជាមួយវា។ បើយើងក្រឡេកទៅមើលហេតុការណ៍នោះឡើងវិញ យើងនៅតែសម្រេចចិត្តដូចនោះ។ យើងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យជីវិតមនុស្សមានសុវត្ថិភាព”៕
មេសួន គាំទ្រការសម្រេចចិត្តសម្លាប់ស្វាហ្គោរីឡា ដើម្បីសុវត្ថិភាពក្មេងប្រុស!
Reviewed by No Cam
on
7:17:00 AM
Rating:
No comments: