Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ត្រជាក់​ភ្នែក​ពេល​បាន​ឃើញ​ផ្ទះ Michael Jackson កំពុង​ដាក់​លក់​៩,៦​លាន​​ដុល្លារ


ផ្ទះ​ដូច​វិមាន​របស់​ស្ដេច​ចម្រៀង​ប៉ុប Michael Jackson ដែល​មាន​ទីតាំង​ទីក្រុង Las Vegas រដ្ឋ​Nevada កំពុង​ដាក់​លក់​លើ​​ទីផ្សារ​ក្នុង​តម្លៃ​៩,៦​លាន​ដុល្លារ បន្ទាប់​ពី​ដាក់​ជួល​អស់​ជា​ច្រើន​ឆ្នាំ។

​Michael បាន​ដាក់​​ជួល​ផ្ទះ​​នេះ​តាំង​ពី​ឆ្នាំ​២០០៧​រហូត​ដល់​លោក​បាន​ស្លាប់​ក្នុង ​ឆ្នាំ​២០០៩ ហើយ​វា​ក៏​ជា​​ទីកន្លែង​ដែល​ម្ចាស់​បទ “Smooth Criminal” រស់​នៅ​មុន​ពេល​ជួល​ជាមួយ​កូន​ៗ​ដើម្បី​ជៀស​ឲ្យ​ឆ្ងាយ​ពី​ភ្នែក​របស់​ សាធារណៈ។ ផ្ទះ​ដ៏​ប្រណិត​នេះ​មាន​ទំហំ​ផ្ទៃដី​ជាង​៦ ៨០០​ម៉ែត្រ​ការ៉េ​និង​ផ្ទៃ​ផ្ទះ​ទំហំ​​ជាង​២ ៤០០​ម៉ែត្រការ៉េ។ ជាមួយ​នឹង​បន្ទប់​គេង​៧​និង​បន្ទប់​ទឹក​១២ វា​​ក៏​មាន​បរិក្ខារ​ផ្សេង​ៗ​ដូច​ជា អំពូលភ្លើងដូចពេជ្រ រូប​ថត​​និង​ព្យ៉ាណូរបស់ Michael Jackson និង​របស់របរ​ផ្សេង​ៗទៀត៕​














ត្រជាក់​ភ្នែក​ពេល​បាន​ឃើញ​ផ្ទះ Michael Jackson កំពុង​ដាក់​លក់​៩,៦​លាន​​ដុល្លារ Reviewed by No Cam on 5:20:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.