Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ឆៃនីសតៃប៉ិ មានប្រវត្តិល្អជាងកម្ពុជានៅ AFC Asian Cup


ក្រុមបាល់ទាត់ជម្រើសជាតិឆៃនីសតៃប៉ិ ធ្លាប់ទទួលបានលទ្ធផលល្អជាងកម្ពុជានៅពាន AFC Asain Cup តាំងពីបង្កើតនៅឆ្នាំ១៩៥៦ មក ពោល គឺធ្លាប់ទទួលបានចំណាត់ថ្នាក់៤ ក្រុមកំពូលតារាង២ដង ខណៈកម្ពុជា ធ្លាប់បានតែម្តងគត់។
ឆៃនីសតៃប៉ិ បានឡើងដល់ចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ១៩៦០ ពេលដែលកូរ៉េខាងត្បូងជាម្ចាស់ផ្ទះ និងឡើងមកគ្រងលេខ៤ ម្តងទៀ នៅឆ្នាំ១៩៦៨ នៅអ៊ីរ៉ង់។ ចំណែកក្រុមកម្ពុជា កាលជំនាន់លោក ប៉ែន ផាត ទទួលបានចំណាត់ថ្នាក់លេខ៤ ម្តងដែរ ក្រោយចាញ់បាល់ពេណាល់ទី វគ្គផ្តាច់ព្រ័ត្រជាមួយថៃ ៣ ទល់និង ៥ នាឆ្នាំ១៩៧២។
ជំនួបចុងក្រោយ ឆៃនីសតៃប៉ិ បានចាញ់កម្ពុជា ២ ទល់និង០។ ចាំមើលតើថ្ងៃទី២ ឧសភា ស្អែកនេះ ក្រុមភ្ញៀវកម្ពុជា អាចបំបាក់ ឆៃនីសតៃប៉ិ យក៣ពិន្ទុឡើងទៅកាន់វគ្គបន្តបានទេ?
ការប្រកួតនេះនឹងមានផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍ BTV ចាប់ពីវេលាម៉ោង៦ល្ងាចតទៅ!៕

ឆៃនីសតៃប៉ិ មានប្រវត្តិល្អជាងកម្ពុជានៅ AFC Asian Cup Reviewed by No Cam on 8:31:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.