Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ក្រុមកាំភ្លើងធំ Arsenal ទុកពេលឲ្យគ្រូបង្វឹក Arsene Wenger ធ្វើការសម្រេចចិត្ត ថាគួរចេញ ឬនៅបន្ត

អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal បានទុកពេលឲ្យលោក Arsene Wenger រហូតដល់ខែតុលា សំរាប់ពិចារណា បន្ទាប់ពីក្លិបបានស្នើកុងត្រាថ្មីរយៈពេល២ឆ្នាំ សម្រាប់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ធ្វើការសម្រេចចិត្តអំពីអនាគតរបស់ខ្លួន។
គ្រូបង្វឹកដែលមានវ័យ៦៦ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងតានតឹង ដែលលោកមិនធ្លាប់ជួបពីមុនមក ក្នុងរយៈពេល២០ឆ្នាំ​ដែលលោកនៅជាមួយក្លិប បន្ទាប់ពីធ្វើអោយប្រិយមិត្ត Arsenal ជាច្រើនមិនសប្បាយចិត្តក្នុងរដូវកាលនេះ។
អ្នកគាំទ្រជាច្រើនបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក Wenger និងម្ចាស់ក្លិបនេះ កាលពីប៉ុន្មានសប្តាហ៏មុន ដើម្បីឲ្យលោក Wenger ចុះចេញពីតំណែង។ នេះក៏ដោយសារតែលោកដឹកនាំក្រុមមិនបានល្អ ម្តងហើយម្តងទៀត ដែលលោកទទួលបរាជ័យក្នុងការប្រជែងយកពានរង្វាន់ក្នុងលីក។
កុងត្រារបស់លោក Wenger គឺនៅសល់១ឆ្នាំទៀតរហូតដល់រដូវក្តៅឆ្នាំក្រោយ ដូចនេះហើយទើបអ្នកគាំទ្រចង់អោយគាត់ ដើរចេញនៅពេលដែលកុងត្រា គាត់បានបញ្ចប់នៅឆ្នាំ២០១៧ ឆ្នាំក្រោយនេះតែម្តង។
ចំនែកឯក្លិប Arsenal មិនបានសម្តែងនូវភាពមិនសប្បាយចិត្តដូចអ្នកគាំទ្រទេ ប៉ុន្តែក្លិបនឹងរីករាយប្រសិនលោក Wenger បន្តកុងត្រាថ្មីជាមួយក្លិប។
យោងតាមសារព័ត៌មាន The Time, គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះត្រូវបានក្លិបស្នើអោយបន្តនូវកុងត្រាថ្មីនៅជាមួយក្លិបរហូតដល់ឆ្នាំ២០១៩។
ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំ Arsenal មួយនេះក៏បានទុកពេលអោយលោករហូតដល់ខែតុលាដើម្បីសំរេចចិត្តដែរ ថាគួរបន្តកុងត្រា រឺចាកចេញ ស្របពេលដែលក្លិបត្រូវការពេលវេលា ដើម្បីរកអ្នកជំនួស ប្រសិនបើគាត់មិនព្រមបន្តកុងត្រាថ្មីហើយដើរចេញពីក្លិប នៅរដូវក្តៅឆ្នាំក្រោយនេះ៕


ក្រុមកាំភ្លើងធំ Arsenal ទុកពេលឲ្យគ្រូបង្វឹក Arsene Wenger ធ្វើការសម្រេចចិត្ត ថាគួរចេញ ឬនៅបន្ត Reviewed by No Cam on 2:29:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.