Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

Asus បង្ហាញណែនាំ Laptop ZenBook 3, ស្តើងជាង ស្រាលជាង MacBook 12 ប៉ុន្តែខ្លាំងជាង MacBook Air


Asus ទើបធ្វើការបង្ហាញណែនាំ Asus ZenBook 3 នៅ Computex 2016 ដែលជាកុំព្យូទ័រយួរដៃ ដ៏តូច ប៉ុន្តែវាមានកម្លាំងខ្លាំងជាង បើប្រៀបជាមួយនឹង MacBook 12" ជាពិសេសគឺ MacBook Air 13" របស់ Apple។ មូលហេតុដែល ZenBook 3 ខ្លាំងជាងដូច្នេះគឺ ដោយសារតែវាប្រើប្រាស់ CPU Intel Core i7 ជាពិសេសគឺប្រើ SSD PCIe NVMe។ ចំនុចខ្លាំងបំផុតរបស់វាគឺ ប្រើប្រាស់ 16GB DDR4 (សម្រាប់ Laptop បច្ចុប្បន្ន ស្ទើរតែទាំងអស់គឺប្រើ DDR3), 1TB SSD។ ប៉ុណ្ណឺងនៅមិនទាន់អស្ចារ្យនោះទេ ZenBook 3 វាមិនទម្ងន់ស្រាលតែ 900g កម្រាស់ 11.9mm ពោលគឺវាស្តើង និងស្រាលជាង MacBook 12" ទៅទៀត។


ផលិតផលនេះ នឹងមានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខៀវទឹកប៊ិច ពណ៌មាសផ្កាឈូក និងពណ៌ ប្រផេះ។ រីឯតម្លៃគឺ ១៩៩៩ដុល្លារ សម្រាប់ម៉ូដែល SSD ទំហំ 1TB ក្នុងពេលដែលម៉ូដែល 512GB គឺ ១៤៩៩ដុល្លារ ហើយសម្រាប់ម៉ូដែលទាបបំផុតគឺ មានរ៉េម 4GB, SSD 256GB មានតម្លៃ ៩៩៩ដុល្លារ។
ថាមពលថ្មនៅលើ Asus ZenBook 3 គឺ 40Whr គាំទ្រការសាកថ្មរហ័ស Fast Charge តាមរយះ USB 3 ពោលគឺសាកបាន ៦០% ដោយប្រើរយះពេល ៤៩នាទី។ ពេលសាកថ្មពេញ វាប្រើបានរយះពេល ៩ម៉ោង។ Laptop នេះក៏មានគាំទ្រ Thunderbolt 3.0 ផងដែរ។
អេក្រង់របស់ ZenBook 3 មានទំហំ 12.5" បង្ហាញភាពច្បាស់កំរិត 2K, ប្រើប្រាស់កញ្ចក់ដ៏រឹងមាំ មាន​គែមព័ទ្ធអេក្រង់ស្តើង ដូច្នេះផ្ទៃកញ្ចក់របស់វាមានទំហំធំទូលាយដល់ ៨២% នៃផ្ទៃខាងមុខ ធំជាងទំហំ ៧៨% របស់ MacBook៕
Asus បង្ហាញណែនាំ Laptop ZenBook 3, ស្តើងជាង ស្រាលជាង MacBook 12 ប៉ុន្តែខ្លាំងជាង MacBook Air Reviewed by No Cam on 9:49:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.