Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

Barcelona អបអរសាទរ ដោយដង្ហែរពានតាមដងផ្លូវ ក្រោយក្លាយជាជើងឯក La Liga អេស្ប៉ាញ



អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona ដែលទើបនឹងឈ្នះពានរង្វាន់ La Liga ក្នុងរដូវកាលនេះ បានដង្ហែក្បួនជាមួយនឹងពាន នៅតាមដងផ្លូវ យ៉ាងសប្បាយរីករាយ ហើយត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រជាង ១០០,០០០នាក់។
ពួកគេបានជិះយន្តហោះពី Granada មកកាន់ទីក្រុងរបស់ខ្លួនវិញ និងធ្វើការជប់លៀងម្តងទៀតជាមួយសមាជិកក្រុមរបស់ខ្លួន។ ហើយរយៈពេល ២៤ម៉ោងក្រោយមកទៀត ទាំងអ្នកគាំទ្រ ទាំងកីឡាកររបស់ Barcelona ទាំងអស់ បានមកជួបជុំគ្នាតាមដងផ្លូវដើម្បីបង្កើតជាពិធីអបអរសាទរដ៏ធំមួយ ដោយមានជាការជិះឡានដង្ហែពានតាមដងផ្លូវយ៉ាងគគ្រឹកគគ្រេងតែម្តង នៅថ្ងៃអាទិត្យម្សិលមិញនេះ។
គួររំលឹកថា បន្ទាប់ពីបំបាក់ក្រុម Granada ៣-0 រួចមក Barcelona បានរៀបចំពិធីអបអរសាទរ និងជប់លៀងតាមដងផ្លូវម្តងដែរ នៅក្នុងទីក្រុង Ciudad Condal កាលពីយប់ថ្ងៃសៅរ៍។
ពិធីជប់លៀងបែបនេះ អាចនឹងមានបន្តទៀត ដោយសារតែ Barcelona នៅមានភារកិច្ចមួយទៀត ដោយត្រូវប៉ះជាមួយក្រុម Sevilla ក្នុងវ័គ្គផ្តាច់ព្រ័តនៃពានរង្វាន់ Spanish Cup ។

បញ្ជាក់ផងដែរថា Barcelona បានឈ្នះពាន La Liga ចំនួន ៦លើក ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ ដែលធ្វើអោយក្រុមរបស់ខ្លួន ជាក្រុមខ្លាំងក្នុងក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញ ហើយភាពជោគជ័យរបស់ពួកគេនឹងបន្តទៀត ខណៈដែល Real Madrid និង Atletico Madrid វិញកំពុងធ្វើការរៀបចំហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតយកពានរង្វាន់ UEFA Champion League វគ្គផ្តាច់ព្រ័ត នាពេល២សប្តាហ៍ខាងមុខទៀតផងដែរ៕ 




 
Barcelona អបអរសាទរ ដោយដង្ហែរពានតាមដងផ្លូវ ក្រោយក្លាយជាជើងឯក La Liga អេស្ប៉ាញ Reviewed by No Cam on 11:50:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.