ស្នេហាតាមហ្វេសប៊ុក
ខ្ញុំគឺជាបុរសម្នាក់ដែលក្រៀមក្រោះបំផុតវ័យរាងជ្រេរបន្តិចហើយ រូបរាងមិនសង្ហា តែក៏មិនជាអន់ប៉ុន្មានដែរ តែក៏មិនលាក់
បាំងអ្វីនោះដែរ គឺតែងតែមានក្មេងស្រីមួយចំនួនផ្ញើសារតាមរយៈទូរស័ព្ទ ក៏មិនដឹងដែរថា ពួកនាងបានលេខខ្ញុំនោះមកពីណាដែរក៏មិនដឹង! ហិហិហិ (មិនមែនអួតទេណាបាទ) តែនេះចំៗតែម្តងហើយ តែធាតុពិតត្រូវតែនិយាយ បើលាក់ទុក ខ្លាចបាប! ថ្ងៃមួយខ្ញុំបានបើកហ្វេសប៊ុកលេង ក៏ប្រទះឃើញក្មេងស្រីម្នាក់គួរអោយទាក់ចិត្តមែនទែន ខ្ញុំក៏ចុចមើលភ្លាមថា ស្រីម្នាក់នោះ គឺ ជាអ្នកណា!! គឺ ឃើញហើយ! ពាក់ឯកសណ្ឋានសិស្សសាលា អាវមិនចំជាអាវ សំពត់កំព្រោងធំជាងខ្លួន ពាក់បូពណ៍ផ្កាឈូកស្លេក តែមុខហេតុអីក៏Cute ម្លេះន៎រ! Add Friend ផ្លាច់ នាងក៏ Accept មកវិញភ្លាមៗដែរហាហាហា
ខ្ញុំគឺជាបុរសម្នាក់ដែលក្រៀមក្រោះបំផុតវ័យរាងជ្រេរបន្តិចហើយ រូបរាងមិនសង្ហា តែក៏មិនជាអន់ប៉ុន្មានដែរ តែក៏មិនលាក់
បាំងអ្វីនោះដែរ គឺតែងតែមានក្មេងស្រីមួយចំនួនផ្ញើសារតាមរយៈទូរស័ព្ទ
ក៏មិនដឹងដែរថា ពួកនាងបានលេខខ្ញុំនោះមកពីណាដែរក៏មិនដឹង! ហិហិហិ
(មិនមែនអួតទេណាបាទ) តែនេះចំៗតែម្តងហើយ តែធាតុពិតត្រូវតែនិយាយ បើលាក់ទុក
ខ្លាចបាប! ថ្ងៃមួយខ្ញុំបានបើកហ្វេសប៊ុកលេង
ក៏ប្រទះឃើញក្មេងស្រីម្នាក់គួរអោយទាក់ចិត្តមែនទែន
ខ្ញុំក៏ចុចមើលភ្លាមថា ស្រីម្នាក់នោះ គឺ ជាអ្នកណា!! គឺ ឃើញហើយ!
ពាក់ឯកសណ្ឋានសិស្សសាលា អាវមិនចំជាអាវ សំពត់កំព្រោងធំជាងខ្លួន
ពាក់បូពណ៍ផ្កាឈូកស្លេក តែមុខហេតុអីក៏Cute ម្លេះន៎រ! Add Friend ផ្លាច់
នាងក៏ Accept មកវិញភ្លាមៗដែរហាហាហា
ជំហានបន្ទាប់នោះគឺ Status is single មុខរបរជាសិស្ស
តែលក់គុយទាវ ? អូមែនហើយ! ប៉ាគេបើកហាងគុយទាវ! ហាហាហាហា អាស័យដ្ធាន
នេះច្បាស់ជាចង់ផ្សាយពាណិជ្ជកម្មអោយហាងគុយទាវប៉ារបស់គេហើយមើល ទៅ? ហាហាហា
ខ្ញុំក៏បានឆាតសួស្ដី និងនិយាយលេងជាមួយនាងពីនេះពីនោះយ៉ាងច្រើន
ព្រោះពួកយើងហាក់ដូចជានិយាយត្រូវគ្នាណាស់។
មួយសប្តាហ៍ក្រោយមក
ខ្ញុំក៏បានទៅដល់ហាងគុយទាវរបស់នាង អ្វីដែលបានជួបនោះគឺ
ក្មេងស្រីរឡិរឡក់ម្នាក់ ដែលធ្វើខ្លួនដូចជាប្រុស ពាក់អាវយឺតពណ៍សធំជាងខ្លួន
សក់ខ្លីកន្ត្រីងកន្ត្រើង គួរអោយខ្នាញ់ >.^!! មើលមកខ្ញុំហើយនិយាយមកថា
“មានគុយទាវសរសៃធំ សរសៃតូច និងមីសាច់គោ “@_@?
ខ្ញុំធ្វើមុខឡីឡឺ ភ្នែកក៏ក្រឡាប់ចុះក្រឡាប់ឡើង ធ្វើអោយក្មេងស្រីម្នាក់នោះ ផ្អៀងក មើលមុខរបស់ខ្ញុំកាន់តែជិត ហាហាហា
ខ្ញុំក៏បាននិយាយទៅកាន់នាងថា ខ្ញុំនេះហើយជាហ្រ្វេនរបស់នាងក្នុងហ្វេសបុក ( និយាយបែបអៀន)
នាងឈរឆ្ងក់ ហើយធ្វើភ្នែកសំលក់មកកាន់ខ្ញុំ ព្រមទាំងនិយាយថា
“ ហ្វ្រេនរបស់ខ្ញុំ? “
“ បាទ ! ខ្ញុំគឺ បង ធំ !” (ស្ញេញ )
“O-0?”
“ ហើយក៏ចង់……រាប់អាននាង…:P “
ពេលបានលឺខ្ញុំនិយាយហើយ
នាងក៏ធ្វើទឹកមុខដូចជាយ៉ាងម៉េចមិនដឹងទេ រត់ចេញពីខ្ញុំពីរបីជំហានហើយក៏
បែរខ្នងដាក់ខ្ញុំ ធ្វើមុខដូចជារំភើប ដៃអេះក្បាល ហាស់ហាស់
ទិចប៉ះចំអ្នកខ្សោយបេះដូងទៅ? មិនបានប៉ុន្មានថ្ងៃផង
ខ្ញុំនឹងនាងក៏បានក្លាយទៅជាមិត្តភាពនឹងគ្នា គឺបែបនៀក! ពេលនាងចេញពីសាលា
ខ្ញុំក៏ជិះម៉ូតូScoopy ទៅឌុបនាងមកផ្ទះ ហើយក៏ជូននាងទៅណាមកណារាល់ថ្ងៃ
និងតែងទៅញ៉ាំអីជាមួយគ្នាជាញឹកញាប់ >.^!!
ពេលមួយនាងបាននាំខ្ញុំទៅជិះរម៉កដឹងឥវ៉ាន់របស់ប៉ានាង
ដើម្បីទៅទិញបន្លែរហូតដល់គេដេញគប់សក់ក្បាលប្រលាក់សុទ្ធតែស្ពៃផងក៏ មានដែរ
ហេហេ តែយ៉ាងណាក៏វាហាក់មានន័យ នៃជីវិតថ្មីមួយនៃវ័យរបស់ខ្ញុំនេះដែរ
ដែលចូលចិត្តញ៉ែស្រីក្មេង J នាងតែងតែធ្វើចរិតដូចកូនក្មេង រឡិររឡក់
តែក៏គួរអោយស្រលាញ់ខ្លាំងមែនទែនហើយ…
រហូតដល់ថ្ងៃបុណ្យណូអែលខ្ញុំក៏បានស្ម័គ្រចិត្តជូននាងដើរលេង
រួចសម្រេចសុំស្នេហ៍ពីនាង គឺហាក់ដូចជាFirst Love
កាលដែលខ្ញុំនៅរៀនវិទ្យាល័យអីចឹង អារម្មណ៍រំភើបភ័យអរៗ
ពេលនោះនាងក៏បានសំឡក់មុខរបស់ខ្ញុំហើយខាំមាត់ដាក់ខ្ញុំរហូតដល់ចេញ
ថ្ពាល់ខួចរបស់នាង ទីបំផុតនាងក៏បានបង្ហាញនូវស្នាមញញឹមចេញមក
ហើយក៏ហក់មកឱបករបស់ខ្ញុំ ហើយក៏ទាញដៃរបស់ខ្ញុំអោយរត់ទៅតាមនាង
ឡើងជិះម៉ូតូចេញទៅហាហាហា តែពេលនេះនាងជាអ្នកឌុបខ្ញុំ
ហើយខ្ញុំក៏បានអង្គុយនៅពីក្រោយម៉ូតូយ៉ាងរំភើយ…។
ក្រោមខ្យល់អាកាសដ៏បរិសុទ្ធ ត្រជាក់ស្រួលតាមដងផ្លូវ
ពួកយើងបានមកមាត់ទន្លេរួចក៏ឆ្លងទៅលេងនៅកោះពេជ្រ ហើយនាំគ្នារត់លេងយ៉ាងសប្បាយ
ហើយក៏ជាពេលដែលនាងស្រែកប្រាប់ទៅមេឃដែលនៅចំពោះមុខខ្ញុំដែរថា
(អូន……….ស្រ…….លាញ់…….បង!! អារម្មណ៍រំភើបដែលគ្មានអ្វីលាក់បាំងបាន
ក៏ត្រូវបានបង្ហាញឡើងមក !!!!!!!! ខ្ញុំពិតជាសប្បាយចិត្តមែនទែន!
នឹងទទួលយកស្នេហាដ៏រំភើបចិត្តមួយនេះមកទុកក្នុងបេះដូង
ជារៀងរហូតទៅ;បងពិតជាស្រលាញ់អូនខ្លាំងណាស់ណា ស្រីរប៉ិលរប៉ូច!
នេះគឺជារឿងរ៉ាវស្នេហារបស់ខ្ញុំ!
ហើយសេចក្ដីស្នេហារបស់ខ្ញុំនេះ
ខ្ញុំមិនចាំថាជាសេចក្ដីស្នេហាទីប៉ុន្មានហើយនោះទេ
ប៉ុន្ដែខ្ញុំពិតជាអាចទទួលអារម្មណ៍បានថា
ពិតជាប្លែកអារម្មណ៍និងរំភើបចិត្តជាងស្នេហាកន្លងមក ។
ស្នេហាតាមហ្វេសប៊ុក
Reviewed by No Cam
on
9:10:00 AM
Rating:
No comments: