Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ស្នាមជ្រីវជ្រួញ នៅលើមុខនឹងបាត់ គ្រាន់តែអ្នក អនុវត្តតិចនិកល្អៗទាំងនេះ!

ជាការពិត គ្មានអ្នកណាម្នាក់ ដែលចង់មានស្នាមជ្រីវជ្រួញ នៅលើមុខនោះទេ ព្រោះវាអាចធ្វើឲ្យសម្រស់ មើលទៅកាន់តែចាស់ឡើងៗផងដែរ។
នាពេលបច្ចុប្បន្ន ក៏មានមនុស្សមិនតិចទេ បានប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស ដើម្បីបំបាត់ស្នាមជ្រីវជ្រួញ នៅរង្វង់ភ្នែក កន្ទុយភ្នែក ឬត្រង់ថ្ងាសជាដើម។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តនឹងទទួលបានវិធីល្អៗ ក្នុងការជួយកច្ចាត់ស្នាមជ្រីវជ្រួញ ដែលមាននៅលើមុខ។
១) ម៉ាស្សាមុខរបស់អ្នកជាប្រចាំ៖ តើអ្នកដែលដឹងទេថា ការម៉ាស្សាមុខអាចជួយកច្ចាត់ស្នាមជ្រីវជ្រួញដោយធម្មជាតិ? ជាការពិត ការម៉ាស្សាមុខ ដោយការប្រើក្រែម រឺប្រេងអាល់ម៉ុន អាចធ្វើឲ្យឈាមរត់បានល្អនៅលើស្បែកមុខ និងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។ វិធីអនុវត្ត៖ អ្នកគ្រាន់យកសារធាតុខាងលើ មកលាបលើមុខ ដោយប្រើតែម្រាមដៃ២តែប៉ុណ្ណោះ មកម៉ាស្សាជារង្វង់ឲ្យសព្វលើមុខ។
២) ជំនួយដោយជាតិវីតាមីនE៖ ចំពោះជាតិវីតាមីនE ត្រូវបានគេយកមកប្រើ ដើម្បីជួយឲ្យស្បែកល្អស្អាត។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលមានក្នុងវីតាមីនE អាចជួយមើលថែ និងធ្វើឲ្យស្បែករបស់អ្នក មើលទៅក្មេងស្អាតបាន។ ក្នុងនោះដែរ ជាតិវីតាមីនE ត្រូវបានគេប្រើប្រាស់នៅក្នុងប្រភេទប្រេងមួយចំនួន ដែលវាអាចជួយការពារស្នាមជ្រីវជ្រួញនៅលើមុខបាន។ 



៣) សារធាតុចិញ្ចឹម៖ អាហារក៏វាដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាស្បែករបស់អ្នក ឲ្យក្មេងជាងវ័យ និងរស់រវើក។ អាហារដែលល្អ សម្រាប់ស្បែក គឺត្រូវបូកបញ្ចូល ជាមួយនឹងសារធាតុ២ផ្នែក គឺផ្លែឈើ និងបន្លែ។ ក្នុងនោះដែរ ទឹកក្រូច ក៏អាចជួយជម្រុះចោលនូវស្នាមជ្រីវជ្រួញ។ ហើយគ្រាប់ធញ្ញជាតិជាដើម ដូចជា វ៉ាល់ណាត់ និងគ្រាប់អាល់ម៉ុន ដែលអ្នកគួរតែបន្ថែមក្នុងរបបអាហារ។
៤) ការពារកុំឲ្យ បាត់បង់ជាតិសរសៃទឹកប្រូតេអ៊ីន៖ មូលហេតុដ៏សំខាន់ ដែលធ្វើឲ្យមានស្នាមជ្រីវជ្រួញ គឺដោយសារតែបាត់បង់ នូវជាតិសរសៃទឹកប្រូតេអ៊ីន។ ការបាត់បង់នៃជាតិ សរសៃទឹកប្រូតេអ៊ីន អាចធ្វើឲ្យស្បែករបស់អ្នកបាត់បង់នូវភាពយឺត ដែលយូរទៅៗ វាលេចចេញនូវស្នាមជ្រីវជ្រួញនៅលើស្បែកមុខ។ ក្នុងនោះដែរ វិធីដ៏ចាំបាច់ក្នុងការពារការបាត់បង់ គឺអ្នកអាចប្រើប្រាស់ ជាមួយនឹងក្រែម ដែលមានជាតិសំណើមល្អ ។ ហើយក្រែមដែលការពារការបាត់បង់ នូវជាតិសរសៃទឹកប្រូតេអ៊ីន ទាំងនេះ ក៏មានដាក់លក់តាមបណ្តាទីផ្សារផងដែរ។
៥) លាបឡេ ការពារកម្តៅព្រះអាទិត្យជាប្រចាំ៖ ការបំផ្លាញដោយកម្តៅព្រះអាទិត្យ អាចជាមូលហេតុដែលធ្វើឲ្យមាន ស្នាមជ្រីវជ្រួញផងដែរ។ ហើយសម្រាប់ការថែរក្សាស្បែកមុខ គឺពិតជាងាយស្រួល គ្រាន់តែអ្នកឧស្សាហ៍លាបក្រែមការពារកម្តៅថ្ងៃគ្រប់វេលា នៅពេលអ្នកចេញពីផ្ទះជាការស្រេច៕
ទាំងនេះជាវិធីការពារ ស្នាមជ្រីវជ្រួញ ហើយក៏ជួយកាត់បន្ថយភាពចាស់របស់អ្នកផងដែរ៕
ស្នាមជ្រីវជ្រួញ នៅលើមុខនឹងបាត់ គ្រាន់តែអ្នក អនុវត្តតិចនិកល្អៗទាំងនេះ! Reviewed by No Cam on 2:02:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.