Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

វិធី​ធ្វើ​បង្អែម​ត្រាវ​ដ៏​ល្បី​របស់​ថៃ​



ដើម្បី​បង្កើន​រសជាតិ​ថ្ងៃ​ចុង​សប្តាហ៍ លោកអ្នក​គួរ​សាកល្បង​វិធី​ធ្វើ​បង្អែម​ត្រាវ​នេះ​សាកមើល​ទាំងអស់គ្នា ដើម្បីឱ្យ​ប្លែក​មាត់​ប្លែក​អារម្មណ៍ ព្រោះ​ល្បី​ថា​វា​ជា​បង្អែម​ពេញនិយម​ណាស់​នៅ​ស្រុកថៃ​។
​    ​១. ត្រាវ​ចំហុយ​កាត់​ជា​កង់ៗ ២ ចានចង្កឹះ​
​    ​២. ខ្ទិះដូង ៣ ទៅ ៤ ចានចង្កឹះ​
​    ​៣. ម្សៅ​អង្ករដំណើប ១ ចានចង្កឹះ​
​    ​៤. ម្សៅដំឡូង​មី ១ ចានចង្កឹះ​
​    ​៥. ស្ករស ១ ចានចង្កឹះ​
​    ​៦. អំបិល កន្លះ​ស្លាបព្រា​បាយ​
​    ​៧. ទឹក​ធម្មតា ឬ​ទឹកដូង ១ ចានចង្កឹះ​
​    ​៨. ស្លឹក​តយ ៣ ទៅ ៥ សន្លឹក (​ស្រេច​ចិត្ត​)
​    ​៩. សាច់ដូង​ខ្ចី ១ ចានចង្កឹះ​
​    ​១០. ពង​ទា (​ដាក់​ក៏បាន មិន​ដាក់​ក៏បាន​)

​    ​
* វិធី​ធ្វើ​
ចំហុយ​ត្រាយ​ឱ្យ​ឆ្អិន​។ ឆ្លៀតពេល​កំពុង​ចំហុយ​ត្រាយ ទៅ​កោស​យក​សាច់​ដូងខ្ចី​។ បន្ទាប់ពី​ត្រាវ​ឆ្អិន សូម​យក​ប្រដាប់​កិន​សាច់​ត្រាវ​ឱ្យទៅជា​កម្ទេច​ល្អិតៗ ហើយ​លាយ​ម្សៅ​ទាំងពីរ​មុខ​ចូល ហើយ​ច្របាច់​ឱ្យ​សព្វ​។ ពេល​កំពុង​ច្របាច់​ម្សៅ​និង​ត្រាវ​ឱ្យ​សព្វ​សាច់​គ្នា សូម​ស្រោច​ខ្ទិះដូង​ចូល​ម្តង​មួយ​ស្លាបព្រាៗ (​មួយ​ចានចង្កឹះ​) រួច​បន្ត​ច្របាច់​រហូត​ទាល់តែ​សព្វ​សាច់​និង​ខ្ទិះ​ដូច​ចូល​ត្រាវ​និង​ម្សៅ​ ។ បន្ទាប់មក​ចាក់ទឹកដូង​មួយ​ចានចង្កឹះ​ចូល ហើយ​ច្របាច់​បន្ថែមទៀត​រហូត​ទាល់តែ​ស្អិតល្មួត​។

​បន្ទាប់មកទៀត ពូត​ត្រាវ​ជា​កូន​ដុំ​តូចៗ​។ រួចហើយ ចាក់ទឹក​ចូល​ខ្ទះ ៤ ចានចង្កឹះ ហើយ​ដាំ​ឱ្យ​ពុះ​ល្មម​។ យក​ត្រាវ​ដុំៗ​នោះ​ទៅ​ស្រុសទឹកក្តៅ​រហូត​ទាល់តែ​ឆ្អិន​។ បន្ទាប់មក​ស្រង់​ដាក់​ក្នុង​ទឹក​ឱ្យ​វា​ត្រជាក់​។


វិធី​ធ្វើ​បង្អែម​ត្រាវ​ដ៏​ល្បី​របស់​ថៃ​ Reviewed by No Cam on 11:37:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.