Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

សូម​អាន​សម្រង់​សម្ដី​​ទាំង​​៦​ឃ្លា​នេះ​ ដើម្បី​មាន​កម្លាំង​ចិត្ត​​ឡើង​វិញ ចំពោះអ្នកបាក់ទឹកចិត្ត!



បរាជ័យ​ គឺ​ជា​បញ្ហា​ដែល​មនុស្ស​គ្រប់គ្នា​ជួបប្រទះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ មិនថា​ អ្នកនោះ​គឺជា​អ្នកមាន ឬ អ្នកក្រ​អ្វី​ឡើយ​ ព្រោះ​គ្មាន​នរណា ​ម្នាក់​អាច​ជៀស​ផុត​ជាដាច់ខាត​គ្រាន់តែ​តិច​ហើយ​និង ច្រើន​ប៉ុណ្ណោះ​​។​ អ្នកខ្លះ​ ដោយសារតែ​ជួបប្រទះ​នឹង​ការ​បរាជ័យ​ច្រើន​ពេក​ ក៏​ធ្វើ​ឲ្យ​បាក់ទឹកចិត្ត​លែង​ចង់​ធ្វើ​អ្វី​តទៅ​ទៀត​។

​អារម្មណ៍​បែបនេះ​មនុស្ស​ណា​ក៏​ធ្លាប់​ជួបប្រទះ​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ គឺ​អ្នក​ដែល​ដួល​ហើយ​ចេះ​​ក្រោកឈរ​ដើរ​ទៅ​មុខ​ទៀត​នោះ​ ប្រាកដ​ជា​អាច​រក​ឃើញ​ផ្លូវ​ជោគជ័យ​មិនខាន​ ទោះបីជា​​ពេលខ្លះ​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច​ក្តី ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ឆាប់​បោះបង់​​នោះ គឺ​មាន​ន័យ​ថា ពួកគេ​បរាជ័យ​ជា​រៀង​រហូត​។

ប្រសិនបើ​អ្នក​ជួប​ការ​បរាជ័យ​ច្រើន​ដង​ពេក​ ហើយ​មាន​អារម្មណ៍​ថា​លែង​ចង់​ធ្វើអ្វី​ទៀត​នោះ​ សូម​អាន​សម្រង់​សម្ដី​ខាងក្រោម​នេះ ដើម្បី​មាន​កម្លាំង​ចិត្ត​បន្តដំណើរ​ទៅមុខ​ទៀត​៖

​១) «ភាព​ជោគជ័យ​ គឺ​ជា​លទ្ធភាព​​​ដែល​អាច​ឆ្លង​កាត់​ពី​ភាព​បរាជ័យ​មួយ​ទៅ​ភាព​បរាជ័យ​មួយ​ ទៀត​ ដោយ​មិន​បោះបង់​​ការ​តាំងចិត្ត​សម្រេច​គោលដៅ​»។ ​ ដោយ​លោក Winston Churchill អតីត​នាយករដ្ឋមន្ត្រី​របស់​អង់គ្លេស​។

២) ​«ដើម្បី​ជោគជ័យ ​អ្នក​ចាំបាច់​ត្រូវ​មាន​មហិច្ឆតា​ចង់​ជោគជ័យ​ ​​ធំជាង​ការ​​ខ្លាច​​​បរាជ័យ​»។​ ដោយ​ លោក​ Bill Cosby អ្នកនិពន្ធ​ជនជាតិ​អាមេរិក​។

៣) «វា​គ្មាន​អាថ៌កំបាំង​ណា​មួយ​ក្នុង​ការ​បង្កើត​​ជោគជ័យ​ឡើយ។ អ្វីៗ​​គឺ​សុទ្ធតែ​ជា​លទ្ធផល​នៃ​ការ​រៀបចំ​ ការ​ខិតខំ​ប្រឹងប្រែង និង ការ​រៀនសូត្រ​អំពី​ភាព​បរាជ័យ​ទាំងអស់​​»។ ដោយ ​លោក ​Colin Powell​ ណអតីត​ឧត្ដមសេនីយ៍​ផ្តាយ៤​របស់​អាមេរិក​។

៤) «សូម​កុំ​ភ័យ​ខ្លាច​ចំពោះ​ភាព​បរាជ័យ​។ វា​គ្មាន​បញ្ហា​នោះ​ទេ ពេល​​អ្នក​បរាជ័យ ​ព្រោះ​បើ​មិន​បរាជ័យ​ទេ អ្នក​ក៏​គ្មាន​ថ្ងៃ​រីកចម្រើន​ដែរ​»។ លោក H. Stanley Judd​ អ្នកនិពន្ធ​ជនជាតិ​អាមេរិក​។

៥) ​«​ការបោះបង់​ គឺជា​ផ្លូវ​ទៅ​កាន់​ភាព​បរាជ័យ​ដ៏​ពិតប្រាកដ​»។​ ដោយ​ លោក​ស្រី​ Gena Showalter ​អ្នកនិពន្ធ​របស់​អាមេរិក​។

៦) ​«​មានតែ​រឿង​ម្យ៉ាង​គត់​ដែល​ធ្វើ​ឲ្យ​សុបិន​របស់​អ្នក​មិនអាច​ក្លាយជា​ ការពិត​ ​គឺ​ ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​បរាជ័យ​»។ ​ លោក​ Paulo Coelho ​​អ្នក​និពន្ធ​ជនជាតិ​ប្រេស៊ីល​ដ៏​ល្បី​៕
សូម​អាន​សម្រង់​សម្ដី​​ទាំង​​៦​ឃ្លា​នេះ​ ដើម្បី​មាន​កម្លាំង​ចិត្ត​​ឡើង​វិញ ចំពោះអ្នកបាក់ទឹកចិត្ត! Reviewed by No Cam on 9:47:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.