Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ខែក្រោយភពផែនដីអាចនឹងចុះងងឹតហើយនឹងត្រជាក់រហូតដល់ ៨ អង្សារសេ បើសិនជាអាចម៏ផ្កាយ ធ្លាក់មកចំភពផែនដី


សង្ខេប៖
  • នៅដើមខែមីនាខាងមុខនឹងមានអាចម៏ផ្កាយដែលមានទំហំ ១គីឡូម៉ែត្រហោះឆ្លងកាត់ផែនដី
  • បើសិនជាវាហោះកៀកហើយ​បុកនឹងភពផែនដីនោះវានឹងធ្វើអោយភពផែនដីចុះត្រជាក់ដល់ ៨ អង្សារ ហើយទឹកសមុទ្រមានសីតុណ្ហភាព ០.៥ អង្សារសេរ
  • វានឹងធ្វើអោយប៉ះពាល់ទៅដល់ ភពផែនដីរយៈពេល ១០ ឆ្នាំ ហើយ ក្នុងរយៈ ៥ ឆ្នាំទើបកំទេចធូរលីធ្លាក់មកលើផែនដីអស់
  • វាបានធ្វើអោយបរិយាកាសមានប្រតិកម្មគីមី ដែលបានធ្វើអោយខូចស្រទាប់អូហ្សូនយ៉ាងឆាប់រហ័ស
នៅដើមខែមីនាខាងមុខនេះនឹងមានអាចម៏ផ្កាយផ្កាយយក្សមួយដែលមានទំហំរហូតដល់ទៅ ១ គីឡូម៉ែត្រនឹងហោះឆ្លងកាត់ផែនដី ហើយបើសិនជាវាហោះកៀកហើយ​ បុកនឹងភពផែនដីវិញនោះវានឹងបណ្តាលអោយផែនដីរបស់យើងចុះត្រជាក់រហូតដល់ទៅ ៨ អង្សារសេ ឯណោះ បើសិនជាវាធ្លាក់មកលើភពផែនដី។ មូលហេតុដែលបានធ្វើអោយផែនដីរបស់យើងមានការចុះត្រជាក់នេះគឺបណ្តាលមកពី វាបានធ្វើអោយមានគំទេចធូលីជាច្រើនបានបែកខ្ចាយនៅលើបរិយាកាស។
ទន្ទឹមនឹងការចុះត្រជាក់មួយនេះក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា នេះគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះភពផែនដី ដែលវាអាចមានរយៈជាច្រើនឆ្នាំផងដែរ ដែលវាអាចបណ្តាលអោយ ពិភពលោកនឹងក្លាយជាងងឹត ,ចុះត្រជាក់ ហើយនិងមានអាកាសធាតុស្ងួតទៀតផង។

លោក Charles Bardeen ដែលមកពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវពីបរិយាកាស បានមានប្រសាសន៏ នៅក្នុងពេលធ្វើបទបង្ហាញនៅសហភាពភូមិសាស្ត្រអាមេរិក (AGU) ថា ដំណឹងនេះមិនមែនជាដំណឹងដែលគួរអោយសប្បាយរីករាយនោះទេ។លោកក៏បានបន្តទៀតថា លោកហើយនិងក្រុមការងាររបស់លោកជឿថា  ដុុំអាចមន៏ផ្កាយនេះនឹងអាចធ្វើអោយមានធូលីជាច្រើននៅក្នុងបរិយាកាស​ ដែលមានទំហំរហូតដល់ទៅ ១៥ គីឡូម៉ែត្រឯណោះ ហើយបើសិនជាវាមិនបានកើតឡើងទេនោះ វាក៏បានធ្វើអោយ ប៉ះពាល់ទៅដល់ បរិយាកាសដែរ ដោយវានឹងមាន ភ្លើងឆេះយ៉ាងសន្ធៅសន្ធៅក្នុងបរិយាកាសដែរ។ ហើយផលប៉ះពាល់នេះអាចបន្តអោយមានរយៈពេល រហូតដល់ទៅ ១០ ឆ្នាំឯណោះ ក្នុងខណៈដែលធូលីទាំងអស់នោះត្រូវចំណាយពេល ៥ ឆ្នាំដើម្បី ធ្លាក់មកកាន់ផ្ទៃផែនដីអស់។ ហើយលទ្ធផលចុងក្រោយនៃ គ្រោះថ្នាក់ធម្មជាតិមួយនេះនឹងធ្វើអោយផ្ទៃផែនដីមិនអាច ទទួលពន្លឺព្រះអាទិត្យបានដូចមុននោះឡើយ គឺវានឹងត្រូវកាត់បន្ថយអស់ ២០% នៅក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងដែលទើបនឹងកើតមាន។ ហើយអ្វីដែលសំខាន់ជាងគេនោះគឺសីតុណ្ហភាពជាមធ្យមរបស់ភពផែនដីទាំងមូលគឺមានត្រឹមតែ ៨ អង្សារតែប៉ុននោះ។ ចំពោះសីតុណ្ហភាពរបស់ទឹកសមុទ្រវិញគឺផ្ទៃលើរបស់វាមានត្រឹមតែ ០.៥ អង្សារសេតែប៉ុននោះដែលជាសីតុណ្ហភាពដែលត្រជាក់បំផុតគួរអោយកត់សម្គាល់ ដែលវាមានរយៈពេល ១៥ ឆ្នាំឯណោះ។

ចុងក្រោយលោកបានមានប្រសាសន៏ថា ភពផែនដីនឹងគ្របដណ្តប់ទៅដោយ ប្រតិកម្មគីមី ដែលបានធ្វើអោយប៉ះពាល់ដល់ស្រទាប់អូហ្សូន ហើយស្រទាប់នេះនឹងត្រូវបានបំផ្លាញយ៉ាងឆាប់រហ័សផងដែរ។
តើយើងក្រឡេកទៅមើលការចុះផ្សាយរបស់គេហៈទំព័ររបស់អង្គការណាសាដែលបានចុះផ្សាយកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះបានអោយដឹងថា អាចម៏ផ្កាយខាងលើគឺបានធ្វើដំណើរឆ្លងកាត់ភពផែនដីរបស់យើងអស់រយៈពេល ២ ឆ្នាំមកហើយ ដែលវាបានហោះឆ្លងកាត់ភពផែនដីរបស់យើងក្នុងរយៈចម្ងាយ ២ លានគីឡូម៉ែត្រពីផ្ទៃផែនដី ហើយនៅពីរបីសប្តាហ៏ខាងមុខនេះ វានឹងធ្វើដំណើរឆ្លងកាត់ផែនដីម្តងទៀត តែលើកនេះមិនមែនមានកំពស់ ២ លានគីឡូម៉ែត្រដូចមុននោះឡើយ គឺវានឹងហោះកៀកផែនដីជាង មុន ប៉ុន្តែ អង្គការណាសាមិនបានបញ្ជាក់ថា វាមានកំពស់ប៉ុន្មាននោះទេ។
នៅថ្ងៃទី ០៦ ខែមីនា ខាងមុននេះ អាចម៏ផ្កាយដែលគេដាក់ឈ្មោះអោយថា 2013 TX68 នឹងហោះហើរ ក្នុងចំណាយឆ្ងាយបំផុតនោះគឺមាន ១៤ លានគីឡូម៉ែត្រពីផ្ទៃផែនដី ហើយបើសិនជាជិតបំផុតនោះគឺវាមានកម្អស់ ១៧០០០ (មួយម៉ឺនប្រាំពីរពាន់) គីឡូម៉ែត្រ។
ទោះជាយ៉ាងណាក៏ដោយអង្គការណាសាបានបញ្ជាក់ថា អាចម៏ផ្កាយខាងលើនេះគឺគ្មានថ្ងៃបុកជាមួយនឹងភពផែនដីរបស់យើងនោះទេ តែនៅក្នុងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧ វានឹងអាចកើតមាន តែមានឳកាសតិចតួចប៉ុននោះ។
ប្រែសម្រួលពី៖ Dailymail,NASA

ខែក្រោយភពផែនដីអាចនឹងចុះងងឹតហើយនឹងត្រជាក់រហូតដល់ ៨ អង្សារសេ បើសិនជាអាចម៏ផ្កាយ ធ្លាក់មកចំភពផែនដី Reviewed by No Cam on 6:46:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.