ពន្លកស្នេហ៍ក្នុងវ័យសិក្សា
ខ្ញុំមកអង្គុយនៅក្នុងថ្នាក់រៀនតែម្នាក់ឯង ដោយមិនទាន់មាននរណាម្នាក់មកទាល់តែសោះ។សៀវ ភៅរូបវិទ្យាមួយក្បាល នឹងប៊ិចមួយដើម… ខ្ញុំគ្មានគិតអ្វីក្រៅពីយកកាសទូរស័ព្ទមកដាក់ជាប់និងត្រចៀក ទាំងសងខាង ហើយស្តាប់ចំរៀងមនោសញ្ចេតនាអស់ទាំងនេះនោះទេ ◕-◕
ខ្ញុំបានក្រោកឈរឡើង ព្រមទាំងក្រវីក្រវាត់ខ្លួនដើម្បីអោយស្រួលសរសៃ តែក៏ធ្វើអោយប៊ិចដែលនៅលើក្រដាស់សៀវភៅ ត្រូវរមៀលធ្លាក់ចុះពីលើតុ ខ្ញុំបានដើរអោនទៅតាមល្បឿនប៊ិចដែលបានរមៀល នៅពីក្រោមតុទៅយ៉ាងលឿន តែក៏មិនអាចតាមវាទាន់ទាល់តែសោះ នៅទីបញ្ចប់វាក៏ឈប់នៅស្ងៀម ដោយគាំងជាប់នឹងទ្វារបន្ទប់រៀន “ម្តងនេះឯងរត់លែងរួចហើយ!!!” ខ្ញុំបានឈានជើងមួយចជំហាន ដើរទៅរកវាដោយអោនមុខចុះ តែក៏ត្រូវបានបុកជាមួយនឹងរបស់ស្អីម្យ៉ាង ដែលធ្វើអោយក្បាលរបស់ខ្ញុំឈឺខ្ទោកៗ ភ្លាមៗមួយរំពេច។
“អួយ….!” វាមិនមែនជាសំលេងរបស់ខ្ញុំនោះទេ
តែជាសំលេងមួយទៀតដែលនៅចំពីមុខរបស់ខ្ញុំ។ខ្ញុំងើបមុខឡើង
ទាំងដៃម្ខាងនៅទប់ជាប់ជាមួយនឹងមាត់ទ្វារ និងដៃម្ខាងកំពុងតែអេះក្បាល
តែពេលនោះកែវភ្នែករបស់ខ្ញុំ
កំពុងតែនឹងប្រសព្វទៅជាមួយនឹងកែវភ្នែករបស់ក្មេងស្រីម្នាក់ …។
នាងស្អាតណាស់! សក់នាងស្តើងទន់ស្រលូន
មានក្លិនផ្កាម៉ុងទោលដែលខ្ញុំចូលចិត្ត ច្រមុះស្រួច ធ្វើអោយខ្ញុំ
បែរមុខចេញពីនាងស្ទើរតែមិនបាន។ ៩វិនាទីក្រោយមក
នាងក៏ស្រាប់តែធ្វើទឹកមុខភ្ញាក់ផ្អើលជាមួយនឹងខ្ញុំ ហើយស្រវេស្រវ៉ា
យករបស់អ្វីម្យ៉ាងដែល នៅក្នុងកាបូបរបស់នាង
ចេញមកហើយហុចមកអោយខ្ញុំដោយធ្វើមាត់ដូចជានិយាយមិនចង់ចេញ ។
ខ្ញុំស្រាប់តែស្រឡាំងកាំងនិងទង្វើររបស់នាងភ្លាមមួយរំពេច >.?
“ បង…បងប្រ…បង….បងប្រុស!!!! បងកើតអីដែររឺអត់ទេនឹង?”
“……….” ◕-◕
“ គ….គឺ ឈាម!ឈាម ណា! ឈាមរបស់បងវាហូរចុះមកហើយ!”
“ហាស់? ឈាម? “
ខ្ញុំបានឧទានទៅកាន់ក្មេងស្រីម្នាក់នោះ ដែលនាងកំពុង
ង៉ក់ក្បាលជាចំលើយមកកាន់ខ្ញុំ មិននៅយូរខ្ញុំក៏ប្រញាប់យកដៃ
ដែលកំពុងតែអង្វែលក្បាល មកមើល! ដែលធ្វើអោយខ្ញុំឃើញច្បាស់នឹងភ្នែកថា ធាតុរាវ
ត្រជាក់ៗដែលប្រលាក់ជាប់នឹងដៃរបស់ខ្ញុំពេលនេះគឺជាឈាមស្រស់ របស់ខ្ញុំ
ទាំងខ្ញុំក៏មិនដឹងថាវាហូរមកបានដោយរបៀបណានោះដែរ ………….O.?
“ ឈាម!!!!!!!!!!!!!!!!!!”ខ្ញុំស្រែក
“ខ្ញុំមិនចូលចិត្តឈាមនោះទេ!!!!!!!!!!” >.< គឺខ្ញុំក៏បានស្រែកឡើង
នៅចំពោះមុខនាងដែលធ្វើអោយនាងប្រញាប់យកដៃមកខ្ទប់មាត់របស់ ខ្ញុំជិត
ហើយនិយាយមកកាន់ខ្ញុំថា “ នែ! ឆ្កួតទេអី! ឈប់ស្រែកទៅ! មិនខ្មាសគេទេអី?
អាបងឯងមិនមែនក្មេងដូចខ្ញុំទេណា?! យី! “ (ស្ពឹក)!!_< នាងក៏បានអង្គុយចុះ
ហើយប្រញ៉ាប់ទាញយកក្រដាសជូតមាត់ដែលនាងបានយកចេញពីក្នុងកាបូប
នោះមកជូតឈាមដែលប្រលាក់នៅលើថ្ងាស់អោយខ្ញុំ។
អារម្មណ៍ខ្ញុំពេលនេះគឺប្រៀបដូចជានៅក្នុងរឿងកុនស្នេហាយុវវ័យ មួយអញ្ចឹង
ការឈឺចាប់ប្រែក្លាយជាស្ពឹកអស់ ដោយសារតែដៃដ៏តូចៗគួរអោយស្រលាញ់របស់នាង
បានប៉ះផ្ទាល់នឹងថ្ងាសរបស់ខ្ញុំ
ខ្ញុំបានសំលឹងមើលទៅកាន់មុខរបស់នាងដោយភ្លេចភ្លាំងស្មារតី តែក៏……..
“ ត្រេង……….ត្រេង………ត្រេង………” ស្លាប់ហើយ!ទេ
មិនអាចទេ ម៉េចក៏បែរជាមកចុចកណ្តឹងចូលរៀនអីពេលនេះទៅវិញបែបនេះ?
ក្មេងស្រីដែលកំពុងតែជូតមុខរបួសអោយខ្ញុំស្រាប់តែស្ទុះងើបឡើង ដោយប្រញ៉ាប់
ថែមទាំងបានហុចកូនកន្សែងដៃរបស់នាងមកអោយខ្ញុំ
ព្រមទាំងនិយាយមកកាន់ខ្ញុំដែលកំពុងតែអង្គុយថា “បងប្រុស!
គឺដល់ម៉ោងខ្ញុំចូលទៅថ្នាក់វិញហើយ! ខ្ញុំទៅសិនហើយ បងជួយជូតវាខ្លួនឯងផង
បាយបាយ!” នាងក៏បានរត់ចេញពីខ្ញុំឆ្ងាយទៅបន្តិចម្តងៗ
ធ្វើអោយខ្ញុំភ្លេចខ្លួនថា ខ្ញុំនៅមិនទាន់បាននិយាយពាក្យថា
អរគុណមួយម៉ាត់ដល់នាងផង ។ ខ្ញុំមិននៅគិតដល់អ្វីយូរទៅទៀត
ក៏ប្រញ៉ាប់បំរះខ្លួនដើម្បីក្រោកឡើងវិញ
ក៏ប៉ុន្តែស្រាប់តែធ្វើអោយក្បាលរបស់ខ្ញុំបុកចំនឹងអ្វីម្យ៉ាង
សារជាថ្មីម្តងទៀត “អូយ!!!នេះមិនមែនបុកចំនឹងក្បាលក្មេងស្រីឯណាទៀតទេតើមែនដែរ
ទេ? “ ខ្ញុំក៏ប្រញ៉ាប់ក្រលៀសភ្នែកមួយរំពេចដើម្បីមើលអ្វីដែលធ្វើ
អោយខ្ញុំមានរបួសផ្ទួនៗគ្នាបែបនេះ
តែលើកនេះអ្វីដែលខ្ញុំបានឃើញវាមិនមែនជាក្បាលរបស់ក្មេងស្រីណា ម្នាក់ទៀតនោះឡើយ
តែផ្ទុយទៅវិញវាគឺជា ត្រចៀកទ្វារនៃបន្ទប់រៀនទៅវិញនោះទេ >.< ស្លាប់ហើយ
នេះខ្ញុំស្រមើរស្រម៉ៃថាទៅបុកក្បាលជាមួយនឹងក្មេងស្រីម្នាក់
អម្បាញ់មិញដោយរបៀបណាទៅអញ្ចេះនឹងនៀក?
ខ្ញុំមិនទាន់ទាំងគិតផងថាបើសិនជានាងដឹងថាខ្ញុំគិតស្រម៉ៃបែប នេះទាំងថ្ងៃ
តើខ្ញុំត្រូវខ្មាសនាងយ៉ាងណានោះ? ហាហាហាហា T_T
ឈប់គិតទៀតទៅពេលនេះខ្ញុំមានអារម្មណ៍ថាឈាមដែលនៅជាប់នឹងថ្ងាស់ របស់ខ្ញុំវា
បានហូរចុះមកច្រើនលើសពីមុនម្តងទៀតហើយ
ខ្ញុំក៏បានលើកកន្សែងដៃដែលក្មេងស្រីនោះបានទុកអោយយកមកជូត
តែក៏មិនដាច់ចិត្តជូតវាបន្ត ហ្ហើយ…!
នាងចាកចេញពីខ្ញុំបាត់ទៅហើយ! តែទោះជាយ៉ាងណាក៏នាងបានបន្សល់ទុកកូនកន្សែងដៃរបស់នាងនៅនឹងខ្ញុំមួយនេះដែរ!
ប៉ុន្មានថ្ងៃក្រោយខ្ញុំបានស្កាត់ទៅជួបនឹងនាងម្តងទៀត ដោយយកលេសថា “បងសងកូនកន្សែងដៃនេះទៅអូនវិញ…! ◕‿◕ “
ចាប់ពីពេលនោះមកពន្លកស្នេហ៍យុវវ័យរបស់យើងក៏បានដុះដាលឡើងពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់…
ពន្លកស្នេហ៍ក្នុងវ័យសិក្សា
Reviewed by No Cam
on
9:21:00 AM
Rating:
No comments: