ខ្សែភាពយន្ត X-Men: Apocalyse កម្ពុជាទទួលបានសិទ្ធិសម្ពោធជាមួយសកលលោកនៅរោងភាពយន្ត Major Cineplex by Cellard
ភ្នំពេញ: កាលពីថ្ងៃទី១៨ ខែឧសភា ២០១៦ ម្សិលមិញនេះ សូមស្វាគមន៍ក្នុងការចូលរួមកម្មវិធីសម្ពោធខ្សែភាពយន្តX-Men: Apocalypse នៅកម្ពុជា ជាមួយប្រទេសមួយចំនួនដែលមានសិទ្ធិក្នុងការធ្វើបង្ហាញទៅសកលលោក។ ដោយសាររឿងមួយនេះមានសន្ទុះគាំទ្ររច្រើនរោងភាពយន្ត Major Cineplex by Cellcard បានដាក់ Hall ចំនួន ២ ក្នុងការស្វាគមន៏ភ្ញៀវកិត្តិយសជាច្រើនក្នុងការចូលរួមកម្មវិធីដ៍ធំ មួយនេះ ក្នុងនោះមាន Hall 7 និង Hall 4DX ។
ក្នុងនោះក៍មាន ការសម្តែងក្បាច់រាំ និងច្រៀង ដើម្បីធ្វើអោយកម្មវិធីកាន់តែមានលក្ខណះគួរអោយចាប់អារម្មណ៏។ បញ្ជាក់ខ្សែភាពយន្តខ្នាតធំមួយនេះគឺបន្តពីខ្សែភាពយន្តដែល ល្បីល្បាញជុំវិញពិភពលោក X-Men: Days of Future Past, អ្នកដឹកនាំ Bryan Singer បានត្រលប់មកវិញជាមួយរឿង X-Men: Apocalypse។
បន្ទាប់ពីការវិនាស នៃមនុស្សជាតិ គាត់ត្រូវបានគេចាត់ទុកដូចជាព្រះ។ Apocalypse គឺជាព្រះ និងជាកំពូលមនុស្សប្រែរូបដែលធ្លាប់មានក្នុងក្រុម X-Men របស់ Marvel, ដោយទទួលបានថាមពលពីមនុស្សផ្សេងទៀត គេបានក្លាយជាមនុស្សអមត និងបំបាំងកាយបាន។ គេបានដឹងខ្លួនបន្ទាប់ពី ការស្ងាត់រាប់ពាន់ឆ្នាំ គេបានមិនពេញចិត្តចំពោះគ្រប់យ៉ាង ដែលបានធ្វើអោយគេជ្រើសរើស និងបង្កើតក្រុមមនុស្សប្រែរូប ដែលមានទាំង Magneto ដើម្បីកំទេមនុស្សជាតិ និងគ្រប់គ្រងផែនដី។ ដើម្បីការពារជោគវាសនារបស់ចក្រវាឡ Raven (ដែលសម្ដែងដោយ Jennifer Lawrence) និងជួយដោយ Professor X (សម្ដែងដោយ James McAvoy) នឹងត្រូវដឹកនាំក្រុម X-Men ក្មេងៗដើម្បីសង្គ្រោះមនុស្សជាតិ និងពិភពលោកទាំងមូល។
ក្នុងនោះរឿងនេះការ មានដាក់លក់ជាមួយប្រភេទ 3D,4DX, VIPផងដែរ។ ដូច្នេះសូមភ្លេចមកទស្សនារឿងនេះទាំងអស់គ្នានៅរោងភាពយន្ត Major Cineplex by Cellcard តែមួយគត់៕
ខ្សែភាពយន្ត X-Men: Apocalyse កម្ពុជាទទួលបានសិទ្ធិសម្ពោធជាមួយសកលលោកនៅរោងភាពយន្ត Major Cineplex by Cellard
Reviewed by No Cam
on
11:26:00 PM
Rating:
No comments: