តារាកំប្លែង Kohtee កំណត់ពេលចូលរោងការជាមួយមិត្តស្រីក្មេង
តារាវ័យ៣៥ឆ្នាំនិងមិត្តស្រីវ័យក្មេងដែលស្រឡាញ់គ្នាអស់រយៈពេល ២ឆ្នាំ បានពិភាក្សាអស់ហើយពីរឿងគម្រោងរៀបការជាមួយឪពុកម្ដាយទាំងសងខាង។ “ពួកយើងបាននិយាយគ្នារួចរាល់ហើយជាមួយចាស់ទុំ ហើយពួកកាត់ក៏យល់ព្រមដែរ។ មើលតាមពេលវេលា ប្រសិនបើគ្មានរឿងអ្វីកើតឡើងខ្ញុំនឹងមិត្តស្រីនឹងរៀបចំការនៅ ឆ្នាំ២០១៨ខាងមុខ”។ សម្ដីរបស់ Kohtee។
ទាក់ទិននឹងរឿងកូនចៅ Kohteeមានបញ្ហាមួយចំនួន ដោយសារគេមិនអាចមានកូនបានឡើយ។ យ៉ាងណាក្ដី តារាក្នុងរឿង“អ្នកប្រដាល់មិនដែលឈ្នះ” កំពុងចាក់អ័រម៉ូនរយៈពេល៣ខែ ដើម្បីឲ្យរាងកាយដុះអ័រម៉ូនគ្រប់គ្រាន់ឡើងវិញ នោះគេអាចមានកូនបានហើយ៕
តារាកំប្លែង Kohtee កំណត់ពេលចូលរោងការជាមួយមិត្តស្រីក្មេង
Reviewed by No Cam
on
5:07:00 AM
Rating:
No comments: