Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

កំលោះ​ម្នាក់​ប្រើ​ល្បិច​ចាប់​នាង​ក្រមុំ​រំលោភ​បាន​សម្រេច ​ហើយ​សុខចិត្ត​យក​ធ្វើ​ប្រពន្ធ!

ពោធិ៍សាត់ ៖ យុវជនម្នាក់ត្រូវបាននគរបាលមូលដ្ឋាន សហការជាមួយកម្លាំងជំនាញស្រុក ចាប់ឃាត់ខ្លួនភ្លាមៗ ជាមួយវត្ថុតាងជាក់ស្ដែង យកមកកាន់អធិការដ្ឋាននគរបាលដើម្បីចាត់ការតាមផ្លូវច្បាប់ក្រោយពីជននេះប្រើល្បិចចាប់នាងក្រមុំរំលោភបានសម្រេច ហើយអង្វរសុំយកធ្វើជាគូអនាគត តែគ្រួសាររងគ្រោះមិនព្រម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមដើមស្វាយចន្ទី ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់។
លោកសេង គឹម ហ៊ួរ នាយប៉ុស្តិ៍នគរបាលគ្រប់គ្រងការងារមូលដ្ឋាននេះបានឲ្យដឹងថា ៖ជនសង្ស័យត្រូវចាប់ខ្លួននេះ ឈ្មោះផាត់ វីរៈ ហៅវ៉ើន អាយុ២២ឆ្នាំ ឯនាងក្រមុំ ជាជនរងគ្រោះឈ្មោះ ទ.ស.ធ អាយុ២០ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើជាមួយគ្នា។
យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ និងការស្រាវជ្រាវ លោក ហ៊ួរ បានបញ្ជាក់ថា ៖នៅមុនពេលកើតហេតុ នារីរងគ្រោះបានចេញទៅក្រោយផ្ទះប្រហែល១០០ម៉ែត្រក្នុងគោលបំណងយកខោអាវទៅបោក នៅអណ្ដូងទឹកទីនោះ។ ពេលនាងកំពុងយោងទឹកដងបោកខោអាវ ជនសង្ស័យ នៅក្រោមដើមស្វាយចន្ទីក្បែរនោះ ក៏ប្រើល្បិចធ្វើជាស្រែកហៅខ្ទីយោងទឹកដងឲ្យគោផឹក។ ខណៈនាងយកយោងទឹក ទៅឲ្យ ស្រាប់តែជនសង្ស័យនោះ ក៏ធ្វើការចាប់រំលោភនាងរហូតបានសម្រេចនៅក្រោមដើមស្វាយចន្ទីនោះតែម្ដង។
លោកមេប៉ុស្តិ៍បន្តថា ៖ ក្រោយពេលបុរសនេះ ធ្វើសកម្មភាពចាប់នាងរំលោភសម្រេចរួចមក នារីរងគ្រោះក៏បានរត់ផ្ទះប្រាប់ពីដើមហេតុដូចខាងលើនេះ ឲ្យក្រុមគ្រួសារស្ដាប់ ហើយប្ដឹងនគរបាល។ ភ្លាមៗនោះ លោកក៏បានចាត់វិធានការស្រាវជ្រាវចាប់ជនសង្ស័យ និងវត្ថុតាងមកកាន់នគរបាលតែម្ដង។
លោកសេង គឹមហ៊ួរ បញ្ជាក់ជាចុងក្រោយថា ៖ ករណីនេះ ជនសង្ស័យ ក៏បានសារភាពទទួលស្គាល់ការពិតដូចការចោទប្រកាន់នោះដែរ ហើយថែមទាំងសុខចិត្តយកនាងធ្វើជាភរិយាទៅថ្ងៃអនាគតទៀត។ តែក្រុមគ្រួសារខាងស្ត្រីដាច់អហង្ការ មិនទទួលយកការអង្វរនេះទេ គឺទាមទារសំណងចំនួន៧ពាន់ដុល្លារ ទើបបញ្ចប់រឿង តែបើអត់លុយទេ សូមចាត់ការតាមផ្លូវច្បាប់៕

កំលោះ​ម្នាក់​ប្រើ​ល្បិច​ចាប់​នាង​ក្រមុំ​រំលោភ​បាន​សម្រេច ​ហើយ​សុខចិត្ត​យក​ធ្វើ​ប្រពន្ធ! Reviewed by No Cam on 9:16:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.