Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

យុទ្ធនាការ Unlike Page កំពុងកក្រើកអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ!

មួយព្រឹកថ្ងៃអាទិត្យនេះអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានចាប់ផ្តើមនាំគ្នាបើកប្រត្តិបត្តិការចុច Unlike Page ហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា មួយថ្ងៃបន្ទាប់ពីនាងបានធ្វើវេទិកាកិច្ចពិភាក្សាស្តីអំពីតើលោក កឹម សុខា គួរលាលែងតំណែង ឬទេ នៅឯសណ្ឋានគារសាន់វ៉េ កាលពីថ្ងៃទី 13 ខែឧសភា ថ្មីៗនេះ។
តីតសកម្មជនលេចធ្លោរបស់គណបក្សសង្គ្រោះជាតិ គឺកញ្ញា ធី សុវណ្ណថា នឹងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋឲ្យបាន១លាននាក់ ដើម្បីដាក់ទៅគណបក្សសង្គ្រោះជាតិ ទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ លាលែងពីតំណែង អនុប្រធានបក្ស នៅឯវេទិកាកិច្ចពិភាក្សាសណ្ឋានគារសាន់វ៉េនោះ។ នាងនិយាយថា នឹងអាចប្រមូលស្នាមមេដៃបាន១លាននាក់ដោយពឹងទៅលើផេកបណ្តាញសង្គមរបស់នាង។
សូមបញ្ចាក់ផងដែរថាមួយព្រឹកនេះផេកហ្វេសប៊ុករបស់នាងបានបាត់ចំនួនអ្នក់ Like អស់ប្រមាណជាង មួយម៉ឺននាក់មកហើយ ដែលយើងឃើញអ្នកលេងបណ្តាញសង្គមនាំគ្នា Share ពីមួយទៅមួយដើម្បីអោយជួយ Unlike Page របស់កញ្ញា ធី សុវណ្ណថា ។ ចំពោះការ Unlike Page នេះមានមតិជាច្រើនបានបង្ហាញខុសៗគ្នាចំពោះគោលបំណងរបស់ពួកគេ ។

យុទ្ធនាការ Unlike Page កំពុងកក្រើកអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ! Reviewed by No Cam on 9:15:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.