មូលហេតុដែលអ្នកត្រូវញុំាត្រសក់នារដូវក្តៅនេះ
អ្នកទាំងអស់គ្នាប្រហែលជាចូលចិត្តញុំាត្រសក់ហើយមែនទេ? ជាពិសេសនៅរដូវក្តៅនេះតែម្តង យើងពឹងផ្អែកច្រើនលើ ផ្លែត្រសក់ ដើម្បីជួយរក្សាជាតិទឹកនៅក្នុងរាងកាយរបស់យើងឲ្យបានគ្រប់គ្រាន់។
ផ្លែត្រសក់បានផ្ទុកជាតិទឹកចំនួន ៩៥% ដែលវាអាចជួយគ្រប់គ្រងសារជាតិទឹក និងកម្ចាត់សារធាតុពុលពីក្នុងរាងកាយរបស់អ្នកក្នុងពេលតែមួយបានទៀតផង។
ផ្លែត្រសក់មិនត្រឹមតែអាចផ្ទុកសារជាតិទឹកប៉ុណ្ណោះទេ ហើយវាថែមទាំងផ្ទុកវីតាមីនសំខាន់ៗជាច្រើន ដែលរាងកាយរបស់យើងទាមទារជារៀងរាល់ថ្ងៃ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អ្នកមិនគួរបោះសំបកវាចោលទេ ពីព្រោះវាមានវីតាមីនC យ៉ាងសន្ធឹកសន្ធាប់ ហើយផ្លែត្រសក់ក៏បានជាប់ចំណាត់ថ្នាក់លេខ៤ ផ្នែកបន្លែដែលដុះច្រើនជាងគេនៅលើសកលលោក។ ចាប់តាំងពីត្រសក់ក្លាយជាអាហារដ៏ល្អប្រសើរទូទៅសំរាប់សុខភាព អ្នកត្រូវតែបញ្ជូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក។
មូលហេតុដែលអ្នកត្រូវញុំាត្រសក់នារដូវក្តៅនេះ
Reviewed by No Cam
on
6:36:00 PM
Rating:
No comments: