ការពិតអស្ចារ្យទាំងប្រាំអំពីទ្រព្យសម្បត្តិមហាសាល មហាសេដ្ឋីលោក Bill Gates
លោក Bill Gates ជាម្ចាស់ក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីបច្ចេកវិទ្យាមួយរូប ដែលជាប់ក្នុងបញ្ជីបុគ្គលមានជាងគេក្នុងលោករបស់ទស្សនាវដ្ដី Forbes។
ខាងក្រោមជាការពិតដ៏អស្ចារ្យទាំងប្រាំ អំពីទ្រព្យសម្បត្តិមហាសាលរបស់មហាសេដ្ឋីរូបនេះ៖
១. បើយោងតាមទិន្នន័យចន្លោះឆ្នាំ ២០១៤-២០១៥ បង្ហាញថា លោក Bill Gates អាចបង្កើនទ្រព្យសម្បត្តិបាន ៣,២ពាន់លានដុល្លារ។ បើគិតជាវិនាទីអាចរកបាន ១០១,៤៧ដុល្លារ/វិនាទី, ១នាទីរកបាន ៦ ០៨៨ដុល្លារ, ១ម៉ោងរកបាន ៣៦៥ ២៨០ដុល្លារ និងមួយថ្ងៃរកបាន ៨,៧លានដុល្លារ។
២. ប្រសិនបើ Bill Gates ជ្រុះលុយ ១០០ ដុល្លារមួយសន្លឹក គាត់ប្រហែលមិនអោនរើសឡើយ ព្រោះអំឡុងពេល ៤ វិនាទី ដែលអោនរើសនោះ អាចរកបានមកវិញ ៤០០ ដុល្លារ បាត់ទៅហើយ។
៣. គិតត្រឹមខែឧសភានេះលោក Bill Gates មានទ្រព្យសរុប ៨៤,៣ពាន់លានដុល្លារ ហើយបើ Bill Gates ជាប្រទេស នោះនឹងជាប្រទេសទី ៩១ ដែលមានជាងគេក្នុងលោក។
៤. លោក Bill Gates បច្ចុប្បន្នមានវ័យ ៦០ ឆ្នាំ។ ឧទាហរណ៍ថាគាត់រស់បានត្រឹម ៤០ ឆ្នាំទៀត គាត់ត្រូវចាយជិត ៦លានដុល្លារក្នុងមួយថ្ងៃ ដើម្បីចាយទ្រព្យដែលមានឲ្យអស់។
៥. ឧបមាថាលោក Bill Gates បរិច្ចាគលុយ ១០ដុល្លារ ទៅឲ្យមនុស្សរាល់គ្នាក្នុងពិភពលោក គាត់នៅសល់ទ្រព្យ ប្រហែល ១០ពាន់លានដុល្លារ ទៀតសម្រាប់ចាយវាយ៕
ការពិតអស្ចារ្យទាំងប្រាំអំពីទ្រព្យសម្បត្តិមហាសាល មហាសេដ្ឋីលោក Bill Gates
Reviewed by No Cam
on
7:53:00 PM
Rating:
No comments: