ចង់សម្លាប់កូឡេស្ទើរ៉ូល និងខ្លាញ់ក្នុងរាងកាយ វេជ្ជបណ្ឌិតនឹងណែនាំភេសជ្ជៈមួយនេះមុនគេ
ជីរវ៉ាន់ស៊ុយគឺជាមិត្តដ៏ល្អបំផុតសម្រាប់ការបញ្ចុះទម្ងន់។ ភេស្ជៈជីរវ៉ាន់ស៊ុយជួយដល់ការដុតកាឡូរី និងចិញ្ចឹមរាងកាយរបស់អ្នកជាមួយនឹងវីតាមីននិងជាតិខនិក។ ភេសជ្ជៈនេះបង្កើនការរំលាយអាហារនិងបញ្ចេញសារធាតុរាវដែលលើសច្រើន ជ្រុលចេញពីរាងកាយរបស់អ្នក។
អ្នកត្រូវការជីរវ៉ាន់ស៊ុយមួយក្តាប់ ក្រូចភ្លាមួយផ្លែ និងទឹកមួយកែវ។ ច្របាច់ក្រូចឆ្មាទៅក្នុងម៉ាស៊ីនក្រឡុក និងបន្ថែម ជីរវ៉ាន់ស៊ុយជាមួយទឹកចូលក្នុងម៉ាស៊ីនក្រឡុង ហើយចាប់ផ្តើមក្រឡុកវា។
អ្នកឯកទេសខាងចំណីអាហារបានណែនាំឱ្យពិសារភេសជ្ជៈនេះនៅពេលព្រឹក ពោះទទេរយៈពេល ៥ ថ្ងៃ បន្ទាប់មកឈប់ផឹកវារយៈពេល ១០ ថ្ងៃ។ បន្ទាប់មកសឹមធ្វើតាមវិធីនេះដដែលម្តងទៀត រហូតទាល់តែបានលទ្ធផលពេញចិត្ត។
ប្រសិនបើអ្នកចូលចិត្តទឹកដោះគោជូរយ៉ាអួ អ្នកក៏អាចផឹកវាបានដោយបន្ថែមជីរវ៉ាន់ស៊ុយបន្តិចក្នុងយ៉ាអួនោះ។ ការលាយបញ្ចូលនេះជួយបង្កើនការរំលាយអាហារនិងមានជាតិខ្លាញ់សូន្យ ភាគរយ ហើយអ្នកអាចផឹកវានៅពេលរសៀល។
ជាមួយនឹងភេស្ជៈនេះ អ្នកអាចពិសាអាហារប្រចាំថ្ងៃរបស់អ្នកបានមួយសេរី ប៉ុន្តែកុំពិសាច្រើនជ្រុល។ លទ្ធផលនៃការទទួលទានភេសជ្ជៈនេះនឹងហុចចេញមកក្នុងពេលតែ ៥ ថ្ងៃប៉ុណ្ណោះ៕
ចង់សម្លាប់កូឡេស្ទើរ៉ូល និងខ្លាញ់ក្នុងរាងកាយ វេជ្ជបណ្ឌិតនឹងណែនាំភេសជ្ជៈមួយនេះមុនគេ
Reviewed by No Cam
on
6:45:00 PM
Rating:
No comments: