មិនគួរឱ្យជឿ! ការពិតភ្នំអេវើរ៉េស ឬភ្នំហេមពាន្តមិនមែនជាភ្នំខ្ពស់ជាងគេលើពិភពលោកទេ នៅមានភ្នំមួយទៀតខ្ពស់ជាងនេះ
អ្នកក្លាហានទាំងឡាយដែលបានឡើងភ្នំអេវើរ៉េស ឬភ្នំហេមពាន្តប្រហែលជាបានយល់ថាខ្លួនកំពុងឡើងភ្នំខ្ពស់បំផុតលើ ពិភពលោក ប៉ុន្តែតាមពិតទៅពួកគេមិនបានឡើងភ្នំដែលខ្ពស់ជាងគេលើលោកនោះទេ នេះយោងតាមក្រុមអ្នកវិទ្យាសាស្ត្រអះអាងដូច្នេះ។
ភ្នំហេមពានតាមពិតទៅខ្ពស់ចាញ់ភ្នំ ឈឹមបូរ៉ាហ្សូ (Chimborazo) ក្នុងប្រទេសអេក្វាទ័រទេ។ ប៉ុន្តែភ្នំហេមពាន្តនៅតែឈ្នះផ្អែកលើម៉ែត្រសាស្ត្រ ពោលភ្នំហេមពាន្តខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្រជិត ៩.០០០ ម៉ែត្រ ខ្ពស់ជាងគូប្រជែងកៀកបំផុតរបស់ខ្លួនរាប់ពាន់ម៉ែត្រ។
ប៉ុន្តែភ្នំអេវើរ៉េសពុំមានកម្ពស់លយទៅលើមេឃខ្ពស់ជាងឬក៏កៀក នឹងស្រទាប់ផែនដីជាងនោះទេ។ កំពូលភ្នំឈឹមបូរ៉ាហ្សូរបស់ប្រទេសអេក្វាទ័រឈ្នះអេវើរ៉េសត្រង់ រង្វាស់នេះ ហើយរឿងទាំងនេះកើតឡើងគឺដោយសារតែសណ្ឋានដីគួរឱ្យចង់សើចរបស់ផែនដី ។
ភ្នំអេវើរ៉េសឈ្នះគេទាល់តែវ៉ាស់ពីកម្រិតទឹកសមុទ្រ។ ប៉ុន្តែប្រសិនបើវាស់ចេញពីពាក់កណ្តាលនៃស្នូលផែនដី ភ្នំឈឹមបូរ៉ាហ្សូឈ្នះយ៉ាងងាយស្រួល ហើយភ្នំអេវើរ៉េសនឹងមិនជាប់ក្នុងចំណោមភ្នំខ្ពស់ជាងគេបំផុតទាំង ២០ ផងទេ។
លទ្ធផលភ្នំអេវើរ៉េសជាប់ជាភ្នំខ្ពស់បំផុតរបស់ពិភពលោកគឺដោយសារ ផែនដីមិនមែនជាស្វ៊ែរដែលមានរាងល្អឥតខ្ចោះ ដោយកំពូលផែនដី និងបាតផែនដីមានសណ្ឋានរាងសំប៉ែត រីឯនៅផ្នែកកណ្តាលមានរាងកំប៉ោង៕
មិនគួរឱ្យជឿ! ការពិតភ្នំអេវើរ៉េស ឬភ្នំហេមពាន្តមិនមែនជាភ្នំខ្ពស់ជាងគេលើពិភពលោកទេ នៅមានភ្នំមួយទៀតខ្ពស់ជាងនេះ
Reviewed by No Cam
on
6:47:00 PM
Rating:
No comments: