Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

គូ​ស្នេហ៍​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” សម្រេច​ចូល​រោងការ​ខែ​កក្កដា​នេះ​តែ​ម្ដង



ក្រោយ​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ពី​សារ​ព័ត៌មាន​ផ្សេង​ៗ គូ​ស្នេហ៍​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” រួម​មាន​តារា​សម្ដែង Michelle Chen និង Chen Xiao បាន​បញ្ជាក់​ថា​ពួក​គេ​នឹង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​នៅ​ខែ​កក្កដា​ខាង​មុខ​ នេះ។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី Michelle Chen និង​មិត្ត​ប្រុស​របស់​ខ្លួន​លោក Chen Xiao បាន​សម្រេច​ចិត្ត​ថា​នឹង​ប្រារព្ធ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​នៅ​ ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ១៩​ខែ​កក្កដា​នេះ។ បន្ទាប់​មក នៅ​ថ្ងៃ​ទី ២១​ខែ​កក្កដា អ្នក​ទាំង​២​នឹង​មក​កាត់​ចំណង​ដៃ​នៅ​ស្រុក​កំណើត​របស់​កូន​ក្រមុំ​គឺ​នៅ​ តៃវ៉ាន់​ម្ដង​ទៀត។ តាម​នេះ​ដែរ ក្រោយ​កំពូល​តារា​សម្ដែង Fann Wong និង Christopher Lee នេះ​គឺ​ជា​គូ​ស្នេហ៍ សៀវ ឡុង​នី និង យ៉ាង​គួ ទី​២​ដែល​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​មែន​ទែន​នៅ​ក្រៅ​រឿង។

និយាយ​ពី​មង្គល​ការ​របស់​ខ្លួន សៀវ ឡុង​នី​បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​មិន​ចូល​ចិត្ត​អ្វី​ដែល​ធំដុំ​និង​លេច​ធ្លោ​ពេក​ទេ ព្រោះ​មង្គល​ការ​គឺ​ជា​រឿង​របស់​មនុស្ស​តែ​២​នាក់។ ខ្ញុំ​ជា​ប្រភេទ​មនុស្ស​រ៉ូមេនទិក ហើយ​មិត្ត​ប្រុស​ខ្ញុំ​ក៏​ដូច​គ្នា។ ដើម​ឡើយ ពួក​យើង​គ្រោង​​រៀបការ​នៅ​តំបន់​ទេសចរណ៍​នៅ​ជិត​សមុទ្រ​មួយ​តែ​ដោយ​សារ​មាន​ បញ្ហា​មួយ​ចំនួន ពួក​យើង​ក៏​ប្ដូរ​ចិត្ត​វិញ”៕


គូ​ស្នេហ៍​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” សម្រេច​ចូល​រោងការ​ខែ​កក្កដា​នេះ​តែ​ម្ដង Reviewed by No Cam on 5:46:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.