តើលោកអ្នកធ្លាប់បានដឹងថា គ្រាប់ឪឡឹកស្ងោរជាឱសថជួយព្យាបាលជំងឺដែរទេ?
ពីមុនមកលោកអ្នកអាចនិងមិនដឹងពីអត្ថប្រយោជន៍នៃគ្រាប់ឪឡឹកស្ងោរ ជាការពិតគ្រាប់ឪឡឹកស្ងោរគឺជាឱសថជួយព្យាបាលដូចជា ជំងឺបេះដូង រលាកថ្លើមប្រភេទ A និងរក្សាការចងចាំ
ដើម្បីទាញយកអត្ថប្រយោជន៍ព្យាបាលសុខភាពឱ្យអស់ពីគ្រាប់ឪឡឹកគឺត្រូវចម្អិនវាឱ្យឆ្អិនជាមុនសិន។ គ្រាប់ឪឡឹកឆ្អិនជួយដល់អ្នកជំងឺរលាកថ្លើមប្រភេទ A និងហើម រលាកក្នុងរាង កាយ។
រូបមន្តនៅក្នុងការស្ងោរគ្រាប់ឪឡឹក និងការប្រើប្រាស់៖
- កិនគ្រាប់ឪឡឹក ១០០ក្រាម ស្រស់ទាំងសំបកឱ្យម៉ដ្ឋ រួចដាំក្នុងទឹក ២ លីត្ររហូតទាល់តែពុះ (១៥ ទៅ ២០នាទី)។
- ចំនួននេះគឺល្មមគ្រប់គ្រាន់សម្រាប់ផឹកបាន ២ ថ្ងៃ រីឯថ្ងៃទី ៣ ត្រូវសម្រាកសិន។
- បន្ទាប់មកថ្ងៃទី ៤ ចាំបន្តផឹកឱ្យបាន២ថ្ងៃជាប់ទៀត ធ្វើតាមវិធីដដែលៗនេះឱ្យបានច្រើនសប្ដាហ៍ ពិសាពេលណាម៉ោងណាក៏បានដែរមិនប្រកាន់ទេសំខាន់ផឹកឱ្យអស់ក្នុងរយៈពេល២ ថ្ងៃ។ ទឹកគ្រាប់ឪឡឹកនេះនឹងជួយពង្រឹងបេះដូង និងសាច់ដុំរាងកាយ ហើយវាក៏នៅជួយពង្រឹងការចងចាំនិងជាពិសេសទៀតនោះគឺព្យាបាលជំងឺរលាកថ្លើមប្រភេទ A។
គ្រាប់ឪឡឹកផ្ទុកដោយជីវជាតិចិញ្ចឹមជាច្រើន ដែលរួមមានទាំងអាស៊ីតខ្លាញ់ ជាតិប្រូតេអ៊ីនសំខាន់ៗ និងជាតិរ៉ែជាច្រើន។ គ្រាប់ឪឡឹកក៏សម្បូរទៅដោយវីតាមីន B, វីតាមីន Niacin និងវីតាមីន Foliate ព្រមទាំងជាតិរ៉ែសំខាន់ដូចជា ម៉ាញ៉េស្យ៉ូម ប៉ូតាស្យ៉ូម ម៉ង់កាណែត ជាតិដែក ស័ង្កសី ផូស្វ័រ និងស្ពាន់។ ក្រៅពីនេះគ្រាប់ឪឡឹកក៏ជាប្រភពដ៏អស្ចារ្យនៃជាតិកាល់ឡូរី ដោយគ្រាប់ឪឡឹក ១០០ ក្រាមផ្ទុកកាល់ឡូរី ៦០០ ក្រាម។ គ្រាប់ឪឡឹកនៅអាចជួយដល់ការរំលាយអាហារទៀតផង៕
ប្រភព៖ ហ្វេសប៊ុក
តើលោកអ្នកធ្លាប់បានដឹងថា គ្រាប់ឪឡឹកស្ងោរជាឱសថជួយព្យាបាលជំងឺដែរទេ?
Reviewed by No Cam
on
11:27:00 PM
Rating:
No comments: