Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

បើអ្នកមានដាំរុក្ខជាតិនេះនៅផ្ទះ សូមយកវាចេញជាបន្ទាន់ ព្រោះវាផ្តល់អាចគ្រោះថ្នាក់ដល់ជីវិត កូនតូចៗរបស់អ្នក



បើទោះបីយើងចូលចិត្តបដាំរុក្ខជាតិមួយចំនួនក្នុងផ្ទះសម្បែងរបស់យើងសម្រាប់ការតុបតែង ឬសម្រាប់អត្ថប្រយោជន៍ផ្សេងក៏ដោយ ប៉ុន្តែ យើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្លាំងទៅលើជម្រើសនៃរុក្ខជាតិតាមផ្ទះទាំងនោះ។

រុក្ខជាតិមួយចំនួនអាចផ្តល់នូវគ្រោះថ្នាក់ដោយសារតែសារធាតុ ឬជាតិពុលដ៏គ្រោះថ្នាក់ក្នុងរុក្ខជាតិទាំងនោះ។ រុក្ខមួយក្នុងចំណោមរុក្ខជាតិដែលផ្តល់នូវគ្រោះថ្នាក់ទាំងនោះគឺ Dieffenbachia ឬគេហៅហថា «ប្រទាលម្យ៉ាង»។ រុក្ខជាតិនេះមានសារធាតុពុលដ៏គ្រោះថ្នាក់។ នៅពេលដែលសារធាតុពុលនេះស្ថិតក្នុងចំនួនតិចតួច វាមិនផ្តល់គ្រោះថ្នាក់ដល់មនុស្សពេញវ័យឡើយ ប៉ុន្តែ វាពិតជាបង្កគ្រោះថ្នាក់ដល់ក្មេងៗ។ ក្រុមវេជ្ជបណ្ឌិតអះអាងថា អ្នកជំងឺដែលកំពុងតែស្នាក់នៅមន្ទីរពេទ្យច្រើនជាង៧០ភាគរយគឺជាក្មេងៗដែលមានអាយុក្រោម១៥ឆ្នាំ។
រឿងដ៏អកុសល្យបានកើតឡើងលើក្រុមគ្រួសារមួយ ហើយម្តាយនៃគ្រួសារនោះបានណែនាំឲ្យគ្រប់គ្នាមិនត្រូវដាំ ឬទុករុក្ខជាតិប្រភេទនេះ និងរុក្ខជាតិស្រដៀងគ្នាដែលមានសារធាតុពុលដូចគ្នានៅផ្ទះឡើយ ពីព្រោះវាអាចធ្វើឲ្យមនុស្សជាទីស្រឡាញ់របស់យើងស្លាប់បាន។ ស្ត្រីម្នាក់ដែលកូនរបស់នាងបានស្លាប់ដោយសារតែរុក្ខជាតិនេះបានឲ្យដឹងថា៖ «ខ្ញុំបានបាត់បង់កូនស្រីអាយុ៣ឆ្នាំជាទីស្រឡាញ់របស់ខ្ញុំ ដែលបានទំពារស្លឹកនៃរុក្ខជាតិពុលនេះដោយមិនដឹងអី អណ្តាតរបស់នាងបានរីកធំ ដើម្បីធ្វើឲ្យនាងលំបាកដកដង្ហើម និងស្លាប់តែម្តង»។ បើសិនបើលេបចូលក្នុងចំនួនច្រើន ក្មេងៗអាចស្លាប់ក្នុងរយៈពេលត្រឹមតែ១នាទី ហើយមនុស្សពេញវ័យអាចស្លាប់ក្នុងរយៈពេល១៥នាទី។



ប្រសិនបើអ្នកជ្រើសរើសយករុក្ខជាតិប្រភេទនេះ ឬក៏បានដាំវារួចជាស្រេច សូមព្យាយាមបំបែកវាចេញឲ្យឆ្ងាយពីរុក្ខជាតិផ្សេង ឬដាក់ឲ្យផុតពីដៃក្មេងៗ។ រុក្ខភាពនេះ ក៏បង្កឲ្យមានការហើម ឬមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ផងដែរ ប្រសិនបើប៉ះត្រូវភ្នែក ឬប៉ះស្បែកដែលដាច់រលាត់៕
បើអ្នកមានដាំរុក្ខជាតិនេះនៅផ្ទះ សូមយកវាចេញជាបន្ទាន់ ព្រោះវាផ្តល់អាចគ្រោះថ្នាក់ដល់ជីវិត កូនតូចៗរបស់អ្នក Reviewed by No Cam on 9:59:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.