Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

អត្ថប្រយោជន៍របស់ ទឹកដូង ចំពោះសុខភាព


ទឹកដូង បានជួយសង្គ្រោះជីវិតរបស់ទាហានជាច្រើន ក្នុងអំឡុងពេលនៃសង្គ្រាម។ ទឹកដូងគឺបានមកពី ដូងខ្ចីស្រស់ៗ ។ ដោយសារ តែការផ្ទុកជាតិប៉ូតាស្យូមដ៏ច្រើនរបស់វា ទឹកដូងគឺពិតដើរតួទាំងជា វេជ្ជបណ្ឌិតផង និងជាអ្នកចិញ្ចឹមរាងកាយ សំរាប់កីឡាករផង ។

•         ទឹកដូងគឺល្អសំរាប់ការបង្គ្រប់ជាតិទឹក ដោយសារអ៊ីសូតូនីកពីធម្មជាតិរបស់វា ។ នៅពេល  ដែលរាងកាយរបស់អ្នក មានជាតិទឹកគ្រប់គ្រាន់ហើយ វានឹងមានភាពងាយស្រួល ក្នុងការកំចាត់នូវជាតិពុល តាមរយៈការបត់ជើងតូច ។
•         សារធាតុការពារប្រតិកម្មអុកស៊ីត ដែលបានរកឃើញនៅក្នុងទឹកដូង ជួយប្រឆាំងប្រយុទ្ធនឹងរ៉ាឌីកាល់នៅក្នុងរាងកាយរបស់អ្នក។
•         ទឹកដូងជួយ ក្នុងការគ្រប់គ្រងទំងន់ នៅពេលវាត្រូវបានគេប្រើជំនួសទឹកដោះគោ ដោយសារតែវាមានជាតិខ្លាញ់ទាប និង គ្មានកូឡេស្តេរ៉ូល ។
•         ទឹកដូងអាចជួយកាត់បន្ថយការហើមប៉ោងនៅដៃ និង ជើងរបស់អ្នក ហើយវាក៏ជួយអោយមានភាពងាយស្រួលក្នុងការបឺតស្រូបរបស់ឱសថផងដែរ ។
•         ការលាងមុខជាមួយនឹងទឹកដូង អាចជួយកាត់បន្ថយការចេញមុននៅលើផ្ទៃមុខ។
•         ទឹកដូងអាចជួយកាត់បន្ថយសម្ពាធឈាម ។
•         មានគេអះអាងថា ការទទួលទានទឹកដូង គឺនឹងអាចជួយរក្សាកម្រិត pH នៃសារធាតុរាវក្នុងរាងកាយអ្នក និងជំរុញដំណើរឈាមរត់អោយបានល្អ ។
•         ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជះសំរាប់កន្លែងហាត់កីឡា ដើម្បីបំពេញនូវអេឡិចត្រូលីតដែលបានបាត់បង់ ក្នុងអំឡុងពេលនៃការហាត់ប្រាណ ។
•         វាជួយក្នុងការរំលាយអាហារ តាមរយៈការបញ្ចេញឧស្ម័នអោយមានវត្តមាន ក្នុងបំពង់អាហារ របស់អ្នក ។
•         វេជ្ជបណ្ឌិតជាច្រើនបានណែនាំថា ទឹកដូងជួយក្នុងការរំលាយគ្រួសក្នុងតម្រងនោម និង ជួយអោយវាមានភាពងាយស្រួលនឹងធ្លាក់ចេញមក ៕


អត្ថប្រយោជន៍របស់ ទឹកដូង ចំពោះសុខភាព Reviewed by No Cam on 9:57:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.