Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ពេល​នេះ មូលនិធិ​អង្គរ​កំពុង​បន្ត​ចែក​ទឹក​ដល់​រាប់ពាន់​គ្រួសារ បាន​១០​ខេត្ត​ហើយ



រហូត​មក​ដល់​ពេល​នេះ មូលនធិ​អង្គរ សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​តែ​បន្ត​យុទ្ធនាការ​ចែក​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ សម្រាប់​ទទួល​ទាន និង​ប្រើប្រាស់ ដោយ​សារ​គ្រោះ​រាំង​ស្ងួត។

លោក​ស្រី ប៊ួយ ចាន់​សុធា ប្រធាន​មូលនិធិ​អង្គរ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​យុទ្ធនាការ​រយៈពេល​១០​ថ្ងៃ​កន្លង​មក​នេះ មូលនិធិ​អង្គរ​​បាន​បំពេញ​បេសកកម្ម​គ្រប​ដណ្ដប់​បាន​១០​ខេត្ត​ហើយ ដោយ​មាន​ប្រជាជន​រាប់ពាន់​គ្រួសារ​មក​ទទួល​យក​ទឹក។

ខេត្ត​ទាំង​១០​នោះ មាន​កំពត កែប កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង បន្ទាយ​មាន​ជ័យ កំពង់សោម កោះកុង សៀមរាប និង​ឧត្តរមានជ័យ ហើយ​មូលនិធិ​អង្គរ​នឹង​បន្ត​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​រហូត​គ្រប់​ខេត្ត​ក្រុង​ ទូទាំង​ប្រទេស។

មូលនិធិ​អង្គរ​ គឺ​ជា​មូលនិធិ​របស់​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង ​ពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ ដើម្បី​លើក​កម្ពស់​ការ​អប់រំ​របស់​សិស្សានុសិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ​ ឲ្យ​បាន​បន្ត​ការ​សិក្សា​ដូច​សិស្ស​ដទៃ តាម​រយៈ​ការ​ផ្ដល់​សម្ភារៈ​សិក្សា និង​សៀវភៅ​អាន​ដល់​សិស្ស​បឋមសិក្សា ព្រមទាំង​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ពូកែ​ឲ្យ​បាន​សិក្សា​ដល់​ ថ្នាក់​ឧត្ដម។ មក​ទល់​ពេល​នេះ មូលនិធិ​អង្គរ​បាន​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​សិស្ស​ប្រមាណ​ជា ៧០.០០០ នាក់ នៅ​តាម ១៣០ សាលា​ទូទាំង​ប្រទេស និង​ផ្ដល់​អាហារូបករណ៍​ថ្នាក់​ឧត្ដម​សិក្សា ៤០០ កន្លែង​មក​ហើយ៕






ពេល​នេះ មូលនិធិ​អង្គរ​កំពុង​បន្ត​ចែក​ទឹក​ដល់​រាប់ពាន់​គ្រួសារ បាន​១០​ខេត្ត​ហើយ Reviewed by No Cam on 8:06:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.