Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

U-១៣​​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី​បុណ្យ​មួយ​​នៅ​ចិន ១សប្ដាហ៍


​ក្រុម​​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​ ១៣​ឆ្នាំ (U-13) ​នឹង​ទៅ​ចូល​រួម​​​ប្រកួត​បាល់ទាត់​ក្នុង​​កម្មវិធី​បុណ្យ​​​មួយ​ ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស​ចិន​​រយៈ​ពេល ១​សប្ដាហ៍​ចន្លោះ​ពី​ថ្ងៃ​ទី២៨ ខែ​​កក្កដា ​ដល់​ថ្ងៃ​ទី៤ ខែ​សីហា ​ឆ្នាំ​២០១៦។

លោក ជឿន សុភី ​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៣​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ​លោក​មិន​ទាន់​ច្បាស់​​ពី​ពេល​វេលាជាក់​លាក់​សម្រាប់​ចេញ​ដំណើរ​ទៅ​ចូល​រួម​ កម្មវិធី​ខាង​លើ​នៅ​ឡើយ​ទេ។ គ្រាន់​តែ​ដឹង​ពី​ពេល​វេលា​ ដែល​កម្មវិធី​ចាប់​ផ្ដើម​ប៉ុណ្ណោះ។

​​គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា កម្មវិធី​ខាង​លើ​ នឹង​មាន​ប្រទេស​ចំនួន ១១​​ក្នុង​តំបន់​អាស៊ី​ចូល​រួម។ ចំណែក​កីឡាករ​របស់​លោក​​បាន​ជ្រើស​ចេញ​​ថ្នាល​យុវជន​​​ក្នុង​ក្លឹប​អាជីព​ របស់​កម្ពុជា​ មាន​ដូច​ជា​ភ្នំពេញ​ក្រោន ព្រះខ័ន​រាជ​ស្វាយរៀង ​ប៉ូលិស​ និង​​ទ័ព​ជា​ដើម។

​​លោក​បន្ថែម​ថា ​កីឡាករ​បាន​ជ្រើស​រើស​រួច​រាល់​ ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​វេលា និង​ទីកន្លែង​ដើម្បី​​​ចាប់​ផ្ដើម​ហ្វឹកហាត់​នោះ​ទេ។ ​​លោក​បាន​ដាក់​លិខិត​ស្នើ​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ដើម្បី​សុំ​ទីលាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ​​ធ្វើ​ការ​ហ្វឹកហាត់​រៀង​រាល់ ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ​ប៉ុន្តែ​សហព័ន្ធ​មិន​ទាន់​​ផ្ដល់​​ដំណឹង​​​ឡើយ។

ក្រុម​កីឡាករ​ U-13 ជម្រើស​ជាតិ​​កម្ពុជា​​បាន​​ត្រូវ​បាន​លោក ជឿន សុភី ​ជ្រើស​រើស​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​មាន​ចំនួន ១៥​នាក់៕
U-១៣​​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី​បុណ្យ​មួយ​​នៅ​ចិន ១សប្ដាហ៍ Reviewed by No Cam on 8:03:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.