Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

អូស្ត្រាលី សម្លាប់សត្វកង់គូរូ ដែលជាសត្វតំណាងប្រទេស ជិត ២ពាន់ក្បាល


មែលប៊ឺនៈ ប្រទេសអូស្ត្រាលី ត្រូវបានគេស្គាល់ថាជាជម្រកនៃសត្វកង់គូរូដ៏ច្រើនបំផុត ហើយសត្វកង់គូរូនេះ គឺជាសត្វដែលតំណាងឱ្យប្រទេសអូស្ត្រាលីតែម្តង ប៉ុន្តែចំនួនដ៏ច្រើនរបស់វា បានបង្កជាការគម្រាមកំហែងមកលើប្រទេសនេះទៅវិញ។
បើយោងតាមរបាយការណ៍មួយបានឱ្យដឹងថា ប្រទេសអូស្ត្រាលី នឹងសម្លាប់សត្វកង់គូរូ ច្រើនជាង ១៩០០ក្បាល ដោយចាប់ផ្តើមពីថ្ងៃទី ១៦ ខែឧសភា ដោយសារតែចំនួនដ៏ច្រើនរបស់សត្វកង់គូរូ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។
សកម្មភាពដែលហាក់ដូចជាព្រៃផ្សៃនេះ គឺជាវិធានការគ្រប់គ្រងចំនួនសត្វកង់គូរូប្រចាំឆ្នាំ។ ការសម្លាប់នេះត្រូវបានធ្វើឡើងនៅទូទាំងដែនអធិបតេយ្យរដ្ឋធានីអូស្ត្រាលី (ACT) ដែលស្ថិតនៅភាគអាគ្នេយ៍អូស្ត្រាលី។
មណ្ឌលអភិរក្សសត្វចំនួន ១០កន្លែងនៅក្នុងតំបន់ ACT ត្រូវបានបិទទ្វារដើម្បីអនុញ្ញាតឱ្យក្រុមការងារសម្លាប់សត្វកង់គូរូឱ្យបានចំនួន ១៩៩១ក្បាល។ ការសម្លាប់នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី ១ ខែសីហា។
សត្វកង់គូរូស្ទើរជិត ៤០០០ក្បាល ត្រូវបានសម្លាប់កាលពីពីរមុន ដែលជាផ្នែកមួយនៃការសម្លាប់កង់គូរូប្រចាំឆ្នាំ នៅក្នុងតំបន់ ACT៕


អូស្ត្រាលី សម្លាប់សត្វកង់គូរូ ដែលជាសត្វតំណាងប្រទេស ជិត ២ពាន់ក្បាល Reviewed by No Cam on 7:22:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.