Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

នាយករដ្ឋមន្ត្រីថៃបានប្ដេជ្ញាថា នឹងចាប់ក្រុមអ្នករាំបញ្ចេញល្វែងលើមកកាត់ទោស


នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានណែនាំឲ្យអាជ្ញាធរតាមចាប់ខ្លួនក្រុមស្ត្រីដែលបង្ហាញល្វែងលើនាថ្ងៃសង្រ្គាន្តកន្លងទៅ ។​ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាជនថៃ ដើម្បីអបអរថ្ងៃបុណ្យ ប្រពៃណីជាតិ លោកបាននិយាយថា ស្ត្រីដែលរាំបញ្ចេញសុដន់របស់ពួកគេក្នុងកំឡុងពេលពិធីជះទឹកត្រូវតែចាប់ខ្លួន ហើយលោកបានបញ្ជាឲ្យទាហាន និងប៉ូលីសដើម្បីតាមចាប់ក្រុមស្ត្រីទាំងនោះដែលរាំនៅលើឡាន។
បើយោងទៅតាមរបាយការណ៍របស់ទូរទស្សន៍ថៃ បានឲ្យដឹងថា លោកថែមទាំងបានណែនាំដល់មន្ត្រីអោយផ្សព្វផ្សាយដល់អ្នកពិសារគ្រឿងស្រវឹង ដែលរួមសហការមួយប្រជាពលរដ្ឋដើម្បីបញ្ឈប់រាល់ការបើកបរទាំងឡាយណាដែលមានជាតិអាល់កុល ហើយលោកបានបន្តទៀតថា​ ‘’អ្នកបើកបរទាំងអស់មិនត្រូវពិសារគ្រឿងស្រវឹងរួចចេញដំណើរ​ទេ​​ ពីព្រោះអ្នករួមដំណើរ​ពួកគេកំពុងចង់ទៅផ្ទះ ប៉ុន្តែអ្នកបែរជាសម្លាប់ពួកគេទៅវិញ’’ ៕
នាយករដ្ឋមន្ត្រីថៃបានប្ដេជ្ញាថា នឹងចាប់ក្រុមអ្នករាំបញ្ចេញល្វែងលើមកកាត់ទោស Reviewed by No Cam on 7:20:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.