Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ហេតុផលទាំង៨ ដែលត្រូវតែញ៉ាំ អាហារពេលព្រឹក ជាដាច់ខាត!



អាហារពេលព្រឹក គឺពិតជាអាហារ ដែលមានសារៈសំខាន់ខ្លាំងណាស់។ ការទទួលទានអាហារពេលព្រឹកដែលល្អ ដូចជាការចាក់សាំងបំពេញ សម្រាប់ធ្វើការចេញដំណើរដូច្នោះដែរ។
ជាទូទៅ អ្នកដែលញ៉ាំអាហារពេលព្រឹក ពួកគេមានថាមពលពេញមួយថ្ងៃ។ ចំណែកអ្នកមិនញ៉ាំអាហារពេលព្រឹក ឆាប់ខឹង គេងមិនគ្រប់គ្រាន់ និងឆាប់ហត់អស់កម្លាំង ជាដើម។
ខាងក្រោមជាហេតុផល មិនគួរមើលរំលងអាហារពេលព្រឹកទៀតនោះទេ៖
# ១. បង្កើត មេតាប៉ូលីស
មនុស្សម្នាក់ៗ ត្រូវការមេតាប៉ូលីសដើម្បីរំលាយអាហារ។ អាហារពេលព្រឹក ជាកត្តាចាប់ផ្តើមដំណើរការរំលាយអាហាររបស់អ្នក ជួយដុតបំផ្លាញជាតិកាឡូរីបានពេញមួយថ្ងៃ។ ប្រតិបត្តិការរំលាយអាហាររបស់អ្នក ប្រៀបប្រដូចទៅនឹងឡក្នុងរាងកាយ ដូច្នេះប្រសិនបើអ្នកមិនចាក់ប្រេងដើម្បីជម្រុញដំណើរការទេ នោះវានឹងមិនដុតកាឡូរីក្នុងខ្លួនយើងឡើយ។
# ២. រក្សារាង
អាហារពេលព្រឹក ជួយអ្នកមិនអោយឃ្លានខ្លាំងពេញមួយថ្ងៃ។ អាហារពេលព្រឹក ដំណើរការ អាំងស៊ុយលីន ដើម្បីរក្សារូបរាងយើងពីការឡើងទម្ងន់។ ជាការពិត អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹក មិនមែនត្រឹមតែឡើងទម្ងន់ទេ ប៉ុន្តែគឺធាត់តែម្តង។ ការសិក្សាដដែល បានរកឃើញថា ការញ៉ាំអាហារពេលព្រឹកញឹកញាប់ នៅខាងក្រៅផ្ទះក៏ប្រឈមជាមួយនឹងជំងឺធាត់ផងដែរ។ ការញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីនខ្ពស់ ធ្វើឲ្យរាងកាយសឹងតែឆ្អែតពេញមួយថ្ងៃ ដែលបណ្តាលឲ្យអ្នកញ៉ាំអាហារពេលល្ងាចតិច និងជួយឲ្យមិនសូវញ៉ាំចំនីផ្សេងៗទៀត។



# ៣. ជម្រុញសកម្មភាពខួរក្បាល
ការញ៉ាំអាហារពេលព្រឹក ដើរតួនាទីយ៉ាងសំខាន់ជាងអ្នកធ្លាប់បានគិតទៅទៀត ក្នុងការទទួលបានពិន្ទុល្អនៅសាលា ឬធ្វើការបានល្អនៅការិយាល័យជាដើម។ អាហារពេលព្រឹកដែលល្អ ផ្តល់ការជម្រុញជាតិស្ករក្នុងឈាម ចាំបាច់សម្រាប់ការបង្កើនការចងចាំចម្លងទៅកាន់សរសៃប្រសាទ។ ជាពិសេស កុមារត្រូវការអាហារពេលព្រឹក ដើម្បីជួយអោយពួកគេគិតបានយ៉ាងល្អ ហើយបំពេញមុខងារច្បាស់លាស់ នៅសាលារៀន។ ការស្រាវជ្រាវបានបង្ហាញថា កុមារដែលញ៉ាំអាហារពេលព្រឹក មិនសូវអវត្តមានហើយ ថែមទាំងទទួលបាននិទ្ទេសល្អនៅសាលារៀនទៀតផង ជាងអ្នកដែលមិនបានញ៉ាំអាហារពេលព្រឹក។ ការសិក្សាបានបង្ហាញ ថាអ្នកដែលរំលងអាហារពេលព្រឹកទំនងជាមិនសូវមានចំណាប់អារម្មណ៍ និងឆាប់ខឹង ដែលប៉ះពាល់ដល់ការអនុវត្តន៍និងទំនាក់ទំនងការងារ។
# ៤. កាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែម ប្រភេទទី២
ជំងឺទឹកនោមផ្អែម ប្រភេទទី២ បង្កឡើងជាចម្បងដោយលើសទម្ងន់នៃរាងកាយ និងមិនដែលហាត់ប្រាណ។ ឥឡូវនេះការសិក្សាបានបង្ហាញថា​ ការទទួលទានអាហារពេលព្រឹកមិនទៀងទាត់ ត្រូវប្រឈមនឹងការកើនឡើងហានិភ័យនៃ ជំងឺទឹកនោមផ្អែម ប្រភេទទី២នេះ ជាពិសេសចំពោះស្ត្រីតែម្តង។ រោគសញ្ញារួមមាន ឧស្សាហ៍ស្រេកទឹក, នោមញឹកញាប់, អស់កម្លាំង, ព្រិលភ្នែក, ឃ្លានច្រើន និងឆ្លងមេរោគញឹកញាប់។ ដូច្នេះមានតែការបរិភោគអាហារពេលព្រឹក អោយបានទៀងទាត់ទេ ទើបអាចទប់ស្កាត់បាន។
# ៥. ការពារជំងឺបេះដូង
មនុស្សម្នាក់នៅក្នុងចំណោមមនុស្សបីនាក់ បានស្លាប់ដោយជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ការតមអាហារ ឬការបង្អត់អាហារពេលព្រឹក នឹងផ្តល់នូវការកើនឡើង នូវការប្រមូលផ្ដុំនៃកត្តាហានិភ័យ នៃការកើនឡើងសម្ពាធឈាម និងជំងឺបេះដូង។ ជំហានដំបូង ចូរចាប់ផ្តើមថ្ងៃថ្មីដ៏ត្រឹមត្រូវជាមួយនឹង អាហារពេលព្រឹក ដែលផ្តល់សុខភាពល្អ ដើម្បីអត្រានៃជំងឺបេះដូងថយចុះ ជាពិសេសចំពោះបុរសដែលមានអាយុពី ៤៥ ទៅ ៨២ឆ្នាំ។



# ៦. បង្កើនថាមពល
បើអ្នកទុករាងកាយរបស់អ្នក អោយនៅទទេរតាំងពីអាហារពេលល្ងាចរហូតដល់អាហារថ្ងៃត្រង់នៅថ្ងៃបន្ទាប់ គឺមិនផ្តល់សុខភាពល្អទេ។ អាហារពេលព្រឹក គឺដូចជាការចាប់ផ្តើមដំណើរការសម្រាប់រាងកាយ។ ការបរិភោគអាហារពេលព្រឹក ដែលមានជីវជាតិ គឺដូចជាបំពេញថាមពលគ្រប់គ្រាន់ ដើម្បីមានភាពសកម្ម និងផ្តល់ផលិតភាពខ្ពស់រហូតដល់ពេលអាហារថ្ងៃត្រង់វិញ។
# ៧. ទទួលបានសារធាតុចិញ្ចឹមប្រចាំថ្ងៃ
ការពិតពីការបរិភោគអាហារពេលព្រឹក មានន័យថាយើង ចាប់ផ្តើមថ្ងៃថ្មីជាមួយអាហារូបត្ថម្ភដ៏ល្អ។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមើលរំលងអាហារពេលព្រឹក គឺដូចជាគេចចេញពីសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាជាតិកាល់ស្យូម និងជាតិសរសៃ។ លើសពីនេះទៀត បុគ្គលទាំងនេះ ផ្ទុកជាតិខ្លាញ់ក្នុងរាងកាយច្រើនជាង អ្នកញ៉ាំអាហារពេលព្រឹកទៀតផង។
# ៨. ការពារគ្រុនផ្តាសាយ
ការសិក្សាមួយបានបង្ហាញថា អាហារពេលព្រឹក ជួយបង្កើននូវ gamma-interferon របស់រាងកាយ, ដែលជាមុខងារប្រឆាំងនឹងមេរោគតាមធម្មជាតិ និងជួយបង្កើននូវមុខងារប្រព័ន្ធភាពស៊ាំ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងផងដែរថា មនុស្សដែលរំលងអាហារពេលព្រឹកងាយ នឹងឆ្លងមេរោគ ដោយសារតែកោសិកាឈាមស ដែលជាអ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ត្រូវការអាហារពេលព្រឹកដើម្បីជំរុញដំណើរការ៕

ហេតុផលទាំង៨ ដែលត្រូវតែញ៉ាំ អាហារពេលព្រឹក ជាដាច់ខាត! Reviewed by No Cam on 9:44:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.