Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ឡូយមែន!!មុនស្លាប់អាចសំរេចក្ដីប្រាថ្នាបានទៀត



ក្ដីសុបិនចង់អង្គុយក្នុងឡានFerrari របស់ក្មេងប្រុសជិតស្លាប់ម្នាក់បានសំរេចដូចបំនង ដោយសារតែសណ្ដានចិត្តល្អរបស់អ្នកដទៃ។ ក្មេងប្រុសដែលមានជំងឺធ្ងន់ធ្ងររង់ចាំតែថ្ងៃស្លាប់នេះ បានមានក្ដីប្រាថ្នាមួយនៅថ្ងៃកំនើតរបស់គេ គឺបានអង្គុយក្នុងឡាន Ferrari ក៏បានក្លាយជាការពិត នៅពេលដែលជនមិនស្គាល់មុខប្រាំបួននាក់បានលេចមុខឡើងជាមួយនឹងឡានស្ព័ររបស់ពួកគេម្នាក់មួយៗ។
Toby Penrose ក្មេងប្រុសដែលមានជំងឺមិនអាចព្យាបាលបាន បានប្រាប់ម្ដាយរបស់គេ Emily ថា គេចង់អង្គុយនៅក្នុងឡានស្ព័រទំនើបនៅថ្ងៃកំនើតគម្រប់11ឆ្នាំរបស់គេ។
គ្រួសាររបស់គេ ក៏បានរៀបរាប់ពីសភាពរបស់កូន និងក្ដីប្រាថ្នាចុងក្រោយរបស់គេទៅលើបណ្ដាញសង្គមហ្វេសបុក និង បណ្ដាញសង្គមផ្សេងទៀត ដើម្បីស្វែងរកម្ចាស់ឡានFerrari។ នៅថ្ងៃកំណើតរបស់គេ រថយន្តFerrari ជាច្រើនគ្រឿងបានមកចតតម្រង់ជួរគ្នានៅខាងក្រៅសណ្ឋាគារ Esplanade។
Emily បានប្រាប់ Mirror ថា “គេគ្រាន់តែបានអង្គុយក្នុងឡានពណ៌ក្រហមមួយជាមួយនឹងស្នាមញញឺមដ៏រំភើប ដែលខ្ញុំខានឃើញយូរមកហើយ”។ Emily បន្ថែមទៀតថា “វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលមានការផ្ដល់ឲ្យពីសំណាក់អ្នកដទៃ ដែលមិនបានទាំងជួបមុខគ្នាសោះ”


ឡូយមែន!!មុនស្លាប់អាចសំរេចក្ដីប្រាថ្នាបានទៀត Reviewed by No Cam on 9:47:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.