Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ប្រធានាធិបតីហ្វីលីពីន សច្ចាថានឹងនាំយក ច្បាប់ដាក់ទោស ប្រហារជីវិត ឲ្យមានសាជាថ្មីវិញ ក្រោយពីទើប នឹងឡើងកាន់តំណែង

ហ្វីលីពីន៖ នាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាថ្មីទៀតហើយ ជុំវិញសេចក្តីប្រកាស របស់លោកប្រធានាធិបតីថ្មី នៃប្រទេសហ្វីលីពីន ដែលទើបនឹងឡើងកាន់តំណែង ចំពោះការសច្ចា ក្នុងការនាំយកនូវច្បាប់ដាក់ទោស ប្រហារជីវិត មកឲ្យមានជាថ្មីម្តងទៀត នៅក្នុងប្រទេសមួយនេះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកប្រធានាធិបតី នៃប្រទេសហ្វីលីពីន ដែលទើបនឹងឡើងកាន់តំណែង តាមរយៈការបោះឆ្នោត Rodrigo Duterte បានធ្វើការសច្ចា ក្នុងការនាំយកនូវ ការប្រហារជីវិត ឲ្យមានសាជាថ្មី សម្រាប់ជាការដាក់ទោស កម្រិតធ្ងន់ នៅក្នុងប្រទេសមួយនេះ ដែលចំណុចនេះបានពាំនាំមកនូវ ភាពចម្រូងចម្រាសយ៉ាងខ្លាំង។



ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ប្រចាំទីក្រុង លោក Duterte បានលើកឡើងថា “អ្វីដែលខ្ញុំនឹងធ្វើបន្ទាប់ គឺធ្វើយ៉ាងណាជំរុញឲ្យសភា យល់ស្របក្នុងការបង្កើតឲ្យមាន ឡើងវិញនូវច្បាប់ដាក់ទោស ប្រហារជីវិតដោយការ ព្យួរក។ ជាមួយគ្នានេះទៀត ប៉ូលិស ក៏ដូចជាកងកម្លាំង សន្តិសុខ ទាំងអស់នឹងត្រូវបានផ្តល់សិទ្ធិ ក្នុងការបាញ់ ជនសង្ស័យណាម្នាក់ភ្លាមៗ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខ បង្ក្រាបបទឧក្រិដ្ឋ និងបង្ក្រាបជនណា ដែលរារាំងមិនឲ្យចាប់ខ្លួន ជាដើម”។
នេះគឺជាកិច្ចការនយោបាយ ដែលបង្កឲ្យមានភាពចម្រូងចម្រាស ថ្មីមួយទៀតហើយ បន្ទាប់ពីលោកប្រធានាធិបតីរូបនេះ បានប្រកាសហាមឃាត់ ប្រជាជនមិនឲ្យជក់បារី និងសេពគ្រឿងស្រវឹង ព្រមទាំងការវាយដំ លើកុមារ ក្រោយពីរូបលោក ឡើងកាន់តំណែង មិនបានប៉ុន្មានផងនោះ។
គូសបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Rodrigo Duterte ត្រូវបានគេប្រសិទ្ធិនាម ថ្មីមួយហៅថា “អ្នកដាក់ទោស” ក៏ព្រោះតែកំណត់ត្រា បំបែកបទឧក្រិដ្ឋ កាលពីគាត់នៅ កាន់តំណែងជា ចៅហ្វាយក្រុង Davao ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន ហើយគេនៅចាំបានថា ឧក្រិដ្ឋជនមិនតិចជាង ១,០០០នាក់ឡើយ ត្រូវបានសម្លាប់ ដោយកងកម្លាំងរក្សាសន្តិសុខ ក្រោមការបញ្ជារបស់លោក Duterte៕
ប្រធានាធិបតីហ្វីលីពីន សច្ចាថានឹងនាំយក ច្បាប់ដាក់ទោស ប្រហារជីវិត ឲ្យមានសាជាថ្មីវិញ ក្រោយពីទើប នឹងឡើងកាន់តំណែង Reviewed by No Cam on 1:16:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.