Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ជម្រើស​ជាតិ​ចាប់​ហាត់​​​ទី​២៣ ឧសភា មុន​ប៉ះ​ក្រោន​​ត្រៀម​ជួប​ទីម័រ​ខាង​កើត


​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​ បាល់ទាត់​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​ទី​២៧​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​នៅ​វេលា​ម៉ោង​៥​ល្ងាច នា​កីឡដ្ឋាន RSN ​មុន​ប៉ះ​ជាមួយ​ក្រុម​ទីម័រ​ខាង​កើតបន្ត​ទៀត​នៅ​២​ថ្ងៃ​បន្ទាប់​។ នេះ​បើ​តាម​បញ្ជាក់​របស់​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ប្រមូល​ផ្ដុំ​ទាំង​២៥​នាក់ ត្រៀម​ប្រកួត​​​ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ជាមួយ​ក្រុម​ជម្រើស​ជាតិ​តៃវ៉ាន់​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ កីឡាករ​ទាំង​២៥​នាក់​នេះ នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​រួម​គ្នា​នៅ​ទន្លេ​បាទី នា​ថ្ងៃ​ទី​២៣​ខាង​មុខ ​មុន​ពេល​ទៅ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​ទី​២៧ និង​ប៉ះ​ជាមួយ​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត​ នៅ​ថ្ងៃ​ទី​២៩​ខែ​នេះ។

​ក្រុម​កម្ពុជា​ធ្វើ​ការ​ប្រកួត​មិត្តភាព​នេះ​ដែរ គឺ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​តៃវ៉ាន់​​​ក្នុង​ វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ​ដោយ​ជើង​ទី១ ធ្វើ​នៅ​តៃវ៉ាន់ ក្នុង​ថ្ងៃ​ទី២ ខែ​មិថុនា ហើយ​ជើង​ទី២ ធ្វើ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី ៧ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ៕​



បន្ថែម​ពី​លើ​បញ្ជី​ឈ្មោះ​ខាង​លើ​នេះ​ដែរ សហព័ន្ធបាល់ទាត់​កម្ពុជា​ទើប​តែ​ប្រកាស​កាល​ពី​ព្រឹកមិញ​នេះ​ថា នឹង​កោះហៅ​កីឡាករ​វ័យ​ក្មេង លី វ៉ាហេទ ​របស់​ក្រុម​បឹង​កេត​ម្នាក់​ទៀត​មក​ចូលរួម​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​២៣​ខាង​មុខ ​នេះ៕

ជម្រើស​ជាតិ​ចាប់​ហាត់​​​ទី​២៣ ឧសភា មុន​ប៉ះ​ក្រោន​​ត្រៀម​ជួប​ទីម័រ​ខាង​កើត Reviewed by No Cam on 6:01:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.