Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ពិសារស្រាក្រហមមួយកែវក្នុងមូយថ្ងៃស្មើរនឹងការហាត់ប្រាណមួយម៉ោង



វិទ្យាស្ថានស្រាវជ្រាវមួយនៃ ទីក្រុងអាល់ប៊ឺតាក្នុងប្រទេសកាណាដា បានរកឃើញថាសារធាតុដែលធ្វើអោយយើងមានសុខភាពល្អគឺមាននៅក្នុងស្រាក្រហម ហើយវាក៏ប្រហាក់ប្រហែលទៅនឹងការដែលយើងទទួលបានការហាត់ប្រាណផងដែរ។

សារធាតុ Resveratrol ត្រូវបានរកឃើញថាវាអាចបង្កើនប្រព័ន្ធសុខភាពរាងកាយ បង្កើនមុខងារការពារបេះដូង និងកំលំាងសាច់ដុំដូចទៅនឹងការធ្វើលំហាត់ប្រាណអីញ្ចឹង។

យោងតាមការសិក្សាដ៏ថ្មីស្រឡាងរបស់ប្រធានផ្នែកស្រាវជ្រាវ Jason Dyck ការរកឃើញនេះគឺជាដំណឹងល្អសំរាប់អ្នកដែលគ្មានពេលហាត់ប្រាណ។ គ្មានចំណុចអវិជ្ជមានណាមួយត្រូវបានរកឃើញក្នុងស្រាក្រហមនោះទេ ព្រោះការពិភាក្សាទៅលើគុណប្រយោជន៏នៃស្រាក្រហមចំពោះសុខភាព ត្រូវបានបង្ហាញអោយដឹងថាអ្នកដែលពិសារស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃ គឺមានឱកាសតិចតួចណាស់ដែលប្រឈមនឹងការវិវត្តន៏នៃការបាត់បង់សតិ និងជំងឺមហារីក។ វាល្អចំពោះបេះដូង ជួយអោយក្មេងជាងវ័យ និងទប់ស្កាត់ការឡើងជាតិស្ករក្នុងសសៃឈាមបានយ៉ាងល្អទៀតផង។

ពិសារស្រាក្រហមមួយកែវក្នុងមូយថ្ងៃស្មើរនឹងការហាត់ប្រាណមួយម៉ោង Reviewed by No Cam on 6:31:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.