Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

កោះចំនួន៥នឹងត្រូវលិចចូលក្នុងសមុទ្រដោយសារបំរែបំរួលអាកាសធាតុ



តាមរយៈការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសអូស្រ្តាលី សំទុះកើនឡើងនៃកម្ពស់ទឹកសមុទ្រ ដែលបង្កឡើងដោយបំរែបំរួលអាកាសធាតុ នឹងលេបត្របាក់យកកោះចំនួន៥នៅក្នុងមហាសមុទ្រប៉ាស៊ីភិច។
កាលពីថ្មីៗនេះ កោះតូចៗចំនួន៥ នៃប្រជុំកោះ Solomon ក្នុងមហាសមុទ្រប៉ាស៊ីភិចត្រូវលិចចូលក្នុងមហាសមុទ្រ ដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ហើយនឹងការសឹករិចរិលនៃឆ្នេររបស់វា។ កោះផ្សេងៗចំនួន៦ទៀត ក៏មានការសឹករិចរិលធ្ងន់ធ្ងរដែរ។
តាមរយៈការសិក្សាពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រអូស្រ្តាលី ដែលចេញផ្សាយនៅក្នុងគេហទំព័រ Environmental Research Letters បានអោយដឹងថាទម្រង់របស់កោះទាំងនេះត្រូវបានបំផ្លាញជាប្រចាំដោយរលកទឹក ហើយប្រជាជនដែលរស់នៅលើកោះទាំងនោះ គ្មានផ្លូវជ្រើសរើសក្រៅពីចាកចេញទៅកាន់កន្លែងផ្សេង។
ការសិក្សានេះ ត្រូវបានគេអះអាងថាជាភស្តុតាងវិទ្យាសាស្រ្តទី១ ដែលបង្ហាញពីការលិចលង់នៃកោះនានា​ តាមរយៈកំនើនឡើងនូវកម្ពស់ទឹកសមុទ្រ។ កាលពីមុន របាយការណ៍បែបនេះត្រូវគេចាត់ទុកជារបាយការណ៍ដែលមិនមានលក្ខណៈជាវិទ្យាសាស្រ្តគ្រប់គ្រាន់ ​ ដោយសារវាមិនមានលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្រ្តច្បាស់លាស់ណាមួយឡើយ។
ការសិក្សានេះបានបង្ហាញថា ដីមួយចំនួនបានបាត់រូបរាងក្នុងកម្រិតមួយ លឿនជាងការគិតទុកមុនទៅទៀត។ ក្នុងខណៈដែលកម្រិតការកើនឡើងកម្ពស់ទឹកសមុទ្រមធ្យម ត្រូវបានប៉ាន់ស្មានថាត្រឹមតែពី ៣ទៅ ៥មីលីម៉ែត្រប៉ុណ្ណោះ ការសិក្សាខាងលើបានបង្ហាញថាកម្រិតនៃកំណើនកម្ពស់ទឹកសមុទ្រពិតប្រាកដនោះ គឺចាប់ពី ៧ទៅ១០ មីលីម៉េត្រក្នុង១ឆ្នាំ។
អ្នកវិទ្យាសាស្រ្តមួយចំនួនបានលើកឡើងថា​ យើងមានលទ្ធភាពតិចណាស់ក្នុងការជៀសវាងពីការកើនឡើងនូវកម្ពស់ទឹកសមុទ្រ ដោយសារតែដំណោះស្រាយគឺតម្រូវអោយមានការកាត់បន្ថយយ៉ាងខ្លាំងនិងភ្លាមៗ នៃការភាយចេញនូវឧស្ម័នកាបូនទូទាំងពិភពលោក ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍។
បើមើលតាមកម្ពស់ទឹកសមុទ្រក្នុងពេលបច្ចុប្បន្ន Taro ដែលទីក្រុងនៃខេត្ត Choiseul ដែលជាខេត្ត១ក្នុងចំណោមខេត្ត៩ផ្សេងទៀត ដែលបង្កើតបានជាប្រជុំកោះ Solomon នឹងក្លាយជាខេត្តទី១នៅក្នុងលើពិភពលោក ដែលត្រូវជម្លៀសប្រជាជនចេញដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ៕
កោះចំនួន៥នឹងត្រូវលិចចូលក្នុងសមុទ្រដោយសារបំរែបំរួលអាកាសធាតុ Reviewed by No Cam on 6:28:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.