Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ចាំ​មនុស្ស​ម្នាក់​ដែល​គ្មាន​សង្ឃឹម​ថា​គេ​នឹង​មក​ស្រឡាញ់

ក្រោយ​ពី​បែក​បាក់​ស្នេហ៍​គ្រា​ដំបូង​មក ខ្ញុំ​ពិត​ជា​ឈឺ​ចាប់​ណាស់​ ដោយ​សន្យា​នឹង​ខ្លួន​ឯង​ថា ឈប់​ស្រលាញ់ និង​យក​សង្សារ​ទៀត​ហើយ។ ខ្ញុំ​ពិត​ជា​អាច​ធ្វើ​បាន គឺ​មិន​ដែល​ខ្វល់​នឹង​ស្នេហា​ ឬ​មាន​ចិត្ត​លើ​នារី​ណា​ឡើយ​ ទោះ​​គេ​មក​បង្ហាញ​មនោសញ្ចេតនា​លើ​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ​។ រយៈ​ពេល​មួយ​ឆ្នាំ​ជាង ខ្ញុំ​គិត​តែ​ពី​រៀន ហើយ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ដោយ​ក្ដី​សប្បាយ​រីករាយ។

ពេល​ចូល​សាកលវិទ្យាល័យ​អី្វ​ៗ​ត្រូវ​បាន​រលាយ​សាប​សូន្យ​មិន​ដូច​អ្វី​ ដែល​ខ្លួន​ឯង​ធ្វើ​ពី​មុន នោះគឺ​​ខ្ញុំ​បាន​ឃើញ​នារី​ម្នាក់​ស្អាត​មិន​ចាញ់​នារី​ឯទៀត​ក្នុង​ថ្នាក់​ ទេ។ គេ​ជា​មនុស្ស​សុភាព​មិន​សូវ​និយាយ​ស្ដី​អី​ទេ ចូល​ចិត្ត​នៅ​ស្ងៀមស្ងាត់​ម្នាក់​ឯង​ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​នាង​ស្អាត​ណាស់​ពេល​បញ្ចេញ​ស្នាម​ញញឹម​ម្ដង​ៗ។

គ្រប់​ពេល​ខ្ញុំ​តែង​តែ​សម្លឹង​មើល​នាង​ទាំង​នាង​មិន​ដឹង​ខ្លួន ហើយ​ពេល​នោះ​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា​ខ្ញុំ​ស្រលាញ់​គេ​ហើយ​ តើ​ធ្វើ​ម៉េច​បាន​ចូល​ក្បែរ​គេ​បាន? ខ្ញុំ​លួច​ស្រលាញ់​គេ​អស់​រយៈពេល​មួយ​ឆ្នាំ ។ លុះ​ចូល​ដល់​ឆ្នាំ​ទី​២​ អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្ដូរ ខ្ញុំ​បាន​អង្គុយ​ក្រោយ​នាង​ដោយ​មិន​នឹក​ស្មាន​សោះ។

ពេល​នោះ​ពួក​យើង​បាន​និយាយ​រក​គ្នា​ដូច​មិត្តភ័ក្ដិ​ធម្មតា ហើយ​ឈាន​ដល់​លេង chat តាម Facebook ទៀត។ ពួក​យើង​ពីរ​នាក់​ក៏​កាន់​តែ​ស្និទ្ធ​នឹង​​គ្នា​ខ្លាំង​​ឡើង។ ដោយ​ចិត្ត​ស្រលាញ់​នាង​ខ្លាំង​ផង ថ្ងៃ​មួយ​ខ្ញុំ​ក៏​ដាច់​ចិត្ត​សារភាព​ប្រាប់​នាង​ថា​ខ្ញុំ​ស្រលាញ់​នាង។ តែ​អ្វី​ដែល​ត្រូវ​បាន​ខក​បំណង​ព្រោះ​នាង​បាន​បដិសេធ ពេល​នោះ​ខ្ញុំ​បាន​ប្រាប់​នាង​វិញ​ថា​ ខ្ញុំ​អាច​រង់​ចាំ​អ្នក​បាន​រហូត​ដល់​ព្រម​ទទួល​យក​ស្នេហ៍​ខ្ញុំ​។

ទោះ​បី​នាង​មិន​ស្រលាញ់​ខ្ញុំ​ក៏​ដោយ តែ​ពួក​យើង​តែង​តែ​មាន​ពេល​វេលា​ជា​មួយ​គ្នា ទៅ​មើល​កុន ញ៉ាំ​អី​ តែ​ពីរ​នាក់​រហូត។ ខ្ញុំ​តែង​តែ​រំលឹក​នាង​ថា​ខ្ញុំ​ស្រលាញ់​នាង ខ្ញុំ​រង់​ចាំ​នាង​រហូត​ តែ​បាន​ចម្លើយ​មក​វិញ​ត្រឹម​ខក​បំណង​គ្រប់​ពេល។ ដោយ​ចិត្ត​ស្រលាញ់​នាង​ខ្លាំង​ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​ រង់ចាំ​គេ​។

 រូបតំណាង

តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​មិន​ដែល​មើល​​ឃើញ​អ្នក​ផ្សេង​ក្រៅ​ពី​នាង​ទេ។ ទាំង​ការ​លួច​ស្រលាញ់ និង ការ​រង់ចាំ​គឺ​អស់​រយៈ​ពេល ២ឆ្នាំ​ ហើយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នាង​នឹង​យល់​ពី​ក្ដី​ស្រលាញ់​របស់​ខ្ញុំ​ចំពោះ​ នាង ហើយ​ព្រម​ទទួល​យក​ក្ដី​ស្រលាញ់​មួយ​នេះ​ផង។

ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​រហូត​ថា​ទ្រាំ​ដល់​ពេល​ណា​ទៀត​ បើ​ខ្លួន​ឯង​រាល់​ថ្ងៃ​​រស់​ជាមួយ​នឹង​ការ​ឈឺ​ចាប់​អស់​រយៈពេល​២​ឆ្នាំ ហើយ​ស្រលាញ់​គេ​ម្នាក់​ឯង​ នឹក​គេ​ម្នាក់​ឯង បារម្ភ​ពី​គេ​តែ​ម្នាក់​ឯង​។ តែ​ណ្ហើយ​! ចិត្ត​ដែល​ស្រលាញ់​នាង​នៅ​តែ​រង់ចាំ​គេ​រហូត។

នៅ​ពេល​ដែល​ខ្ញុំ​នឹក​នាង​ម្ដង​ៗ​ ខ្ញុំ​តែង​តែ​ទៅ​កន្លែង​ដែល​ពួក​យើង​ធ្លាប់​ទៅ​ជាមួយ​គ្នា​ មិន​ថា​រោង​កុន កន្លែង​ញ៉ាំ​អី​ តែង​តែ​ទៅ​ទី​នោះ​ហើយ​អង្គុយ​នឹក​ពេល​ដែល​ខ្ញុំ​និងគេ​មក។ ចង់​ប្រាប់​នាង​ថា​ខ្ញុំ​ស្រលាញ់​នាង​ ចង់​ឲ្យ​នាង​អាន​អត្ថបទ​មួយ​នេះ​ណាស់៕
ចាំ​មនុស្ស​ម្នាក់​ដែល​គ្មាន​សង្ឃឹម​ថា​គេ​នឹង​មក​ស្រឡាញ់ Reviewed by No Cam on 9:24:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.