Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ហួសចិត្ត! បើកឡានធ្លាក់ចូលទឹក ព្រោះតែទុកចិត្ត លើប្រព័ន្ធ GPS ខ្លាំងពេក

កាណាដា៖ វាជារឿងដ៏គួរឲ្យអស់សំណើច និងហួសចិត្តមួយ នៅពេលរថយន្តមួយគ្រឿង ត្រូវធ្លាក់ចូលទឹក ដោយសារតែអ្នកបើក ជឿទុកចិត្តលើ GPS ខ្លាំងពេក។
នេះបើយោងតាម ប្រភពសារព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះវ័យ ២៣ឆ្នាំម្នាក់ មិនបញ្ចេញឈ្មោះ មកពីរដ្ឋ Ontario បានបើករថយន្តធ្លាក់ចូលទៅក្នុងបឹង Lake Huron រួចមក។






ប្រភពបន្តថា នារីរងគ្រោះបានធ្វើដំណើរតាមតំបន់ឆ្នេរ Tobermory ដោយសារអាកាសធាតុពេលយប់មិនសូវអំណោយផល មេឃចុះអ័ព្ទ ទើបបណ្តាលឲ្យត្រង់ចំណុចទីតាំងកំពង់ចម្លងទូក មើលទៅហាក់បីដូចជាផ្លូវថ្នល់ធម្មតា ជាហេតុនាំឲ្យឡានធ្លាក់ទឹកតែម្តង លិចក្នុងជម្រៅប្រមាណ៣០ម៉ែត្រ។
សំណាងល្អនាងបានរួចជីវិត ដោយសារដឹងខ្លួនទាន់ ចុចបើកបង្អួចទ្វារឡាន មុនពេលម៉ាស៊ីនឡានមិនទាន់រលត់ ហើយបានហែលរំដោះខ្លួន ចេញមកក្រៅទាន់ពេល។ ក្រោយមកនាងបានដើររកកន្លែងមានបម្រើសេវាទូរស័ព្ទ នៅម្តុំក្បែរសណ្ឋាគារ ដើម្បីទាក់ទងហៅជំនួយ ព្រោះថាទូរស័ព្ទរបស់នាងជាប់នៅក្នុងឡាន។
ប្រភពបន្តទៀតថា មូលហេតុដែរបង្កឲ្យ នារីរងគ្រោះខាងលើ ជួបរឿងស៊យបែបនេះ ក៏ដោយសារតែនាង មិនសូវស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ គួបផ្សំនឹងមេឃចុះអ័ព្ទ មិនអាចមើលផ្លូវបានច្បាស់ល្អ ទើបសម្រេចចិត្តបើកបរ ដោយជឿជាក់ទៅលើប្រព័ន្ធ GPS ហើយលទ្ធផលចុងក្រោយធ្វើឲ្យរូបនាងធ្លាក់ទឹកបែបនេះតែម្តង។
ប្រភពដដែលបានលើកឡើងទៀតថា រូបនាងមិនបានរងគ្រោះថ្នាក់អ្វីធំដុំទេ ព្រោះនាងជាមនុស្សមានស្មារតីរឹងប៉ឹង មិនមានពាក់ព័ន្ធគ្រឿងស្រវឹង ឬគ្រឿងញៀនអ្វីឡើយ ហើយនាងក៏ខ្មាសគេមិនស្ទើរដែរ ដែលជួបរឿងស៊យបែបនេះ ដោយសារភាពធ្វេសប្រហែសរបស់នាង។
លុះព្រឹកឡើងអ្នកមុជទឹក លោក Zsolt Vincze ចុះធ្វើការអូសទាញរថយន្តនោះត្រឡប់មកវិញ ប៉ុន្តែទោះយ៉ាងណាក៏ដោយ រថយន្តបានខូចខាតជាដំណំ៕
ហួសចិត្ត! បើកឡានធ្លាក់ចូលទឹក ព្រោះតែទុកចិត្ត លើប្រព័ន្ធ GPS ខ្លាំងពេក Reviewed by No Cam on 1:08:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.