Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

លោកបារ៉ាក់អូបាម៉ា នឹងត្រូវមកដល់វៀតណាមនៅថ្ងៃទី២៣ឧសភា ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស ជាមួយមេដឹកនាំវៀតណាម


ប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា នឹងត្រូវមកដល់ទីក្រុងហាណូយនៅថ្ងៃទី២៣ឧសភាខាងមុខនេះ ហើយត្រូវបន្តដំណើរទៅកាន់ប្រទេសជប៉ុននារសៀលថ្ងៃទី២៥ឧសភា នេះបើតាមសេចក្តីរាយការណ៏ពីកាសែត Tuoi Tre កាលពីថ្ងៃច័ន្ទកន្លងទៅ។
ជាដំបូងលោកបានដាក់កាលវិភាគ ថានឹងត្រូវមកដល់រដ្ឋធានីនៃប្រទេសវៀតណាមនៅថ្ងៃទី២២ ឧសភា សម្រាប់ជាការទស្សនកិច្ចនៅក្នុងប្រទេសនេះ។

បើយោងតាមប្រភពដកស្រង់ពីកាសែត Tuoi Tre រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថាលោកប្រធានាធិបតី នឹងមានកិច្ចការជាផ្លួវការមួយក្នុងទីក្រុងហាណូយនៅថ្ងៃទី២៣បន្ទាប់នឹងត្រូវបន្ត ដំណើរឆ្ពោះទៅទីក្រុងហូជីមិញនៅរសៀលថ្ងៃទី២៤ឧសភាខាងមុខនេះដែរ។
រដ្ឋមន្ត្រីការបរទេសលោក ចនឃើរី នឹងត្រូវអមដំណើរលោកប្រធានាធិបតីអាមេរិកនៅថ្ងៃនោះ នេះបើតាមការលើកឡើងពីការសែត Tuoi Tre។
បើយោងតាមសេតវិមាន លោកអូបាម៉ានឹងត្រូវមានកិច្ចប្រជុំជាផ្លូវការជាមួយមេដឹកនាំ របស់ប្រទេសវៀតណាម ដើម្បីធ្វើការពិភាក្សាពីការផ្សាភ្ជាប់ចំណងមិត្តភាពរវាង អាមេរិកនិងវៀតណាម
ឱ្យកាន់តែយល់ពីភាពជាដៃគូដើម្បីពង្រឹងកិច្ចសហប្រតិបត្តការនៅក្នុងវិស័យជាច្រើនមានដូចជា ផ្វិស័យសេដ្ឋកិច្ច សុន្តិសុខ និង បញ្ហាសិទ្ធិមនុស្ស។ កំឡុងពេលកិច្ចប្រជុំនៅក្នុងទីក្រុងហាណូយនិងទីក្រុងហូជីមិញ លោកនឹងត្រូវពិភាក្សាអំពីកិច្ចព្រមព្រៀងយ៉ាងសំខាន់នៃភាពជាដៃគូពាណិជ្ជកម្មប៉ាស៊ីហ្វិចនៅក្នុងឆ្នាំនេះ។
លោកអូបាម៉ាបានរៀបចំការប្រជុំមួយជាមួយនិងជនសង្គមស៊ីវិល អ្នកដឹកនាំក្មេងៗក្នុងតំបន់អាស៊ី សហគ្រិន និង អ្នកជំនួញក្នុងសហគមន៏ ដកស្រង់ឡើងពីសេតវិមាន។
ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនឹងត្រូវបញ្ចប់ក្នុងប្រទេសជប៉ុន ជាកន្លែងដែលលោកត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល​៕
លោកបារ៉ាក់អូបាម៉ា នឹងត្រូវមកដល់វៀតណាមនៅថ្ងៃទី២៣ឧសភា ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស ជាមួយមេដឹកនាំវៀតណាម Reviewed by No Cam on 7:18:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.