Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

​ព្រឹក​នេះ ​កម្ពុជា​ ចេញ​ទៅ​ឆាយនីស​តៃប៉ិ សង្ឃឹម​រក្សា​កំណត់​ត្រា​ឈ្នះ​ ​

​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ពេលប៉ះទីម័រ

​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ចាកចេញ​ពី​ មាតុភូមិ​នៅ​ម៉ោង​១០​ព្រឹក​នេះ​ហើយ ដើម្បី​ទៅ​ប្រកួត​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ​ជាមួយ​ក្រុម​ឆាយនីស​តៃប៉ិ ​ជើង​ទី​មួយ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ​ឆ្នាំ​២០១៦​ខាង​មុខ។

មុន​ចាកចេញ​ទៅ​នេះ​ដែរ លោក Lee Tae Hoon ​គ្រូ​បង្វឹក​កម្ពុជា​បាន​បង្ហាញ​ការ​តាំង​ចិត្ត​ថា​លោក​នឹង​ខំ​ប្រឹងប្រែង​ ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​ក្រុម​ជម្រើស​ជាតិ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​មួយ​ នេះ។ ​ត្បិត​តែ​ប្រកួត​ក្រៅ​ដី​តែងតែ​ពិបាក​សម្រាប់​កម្ពុជា ​ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​មាន​ក្ដី​រំពឹង​ ខ្ពស់​ទៅ​លើ​សមត្ថភាព​កូន​ក្រុម​របស់​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​ពួកគេ​បង្ហាញ​ទម្រង់​លេង​ទល់​និង​ក្រុម​ទីម័រ​ខាង​កើត​ រួច​មក។


លោក Lee ​បាន​បន្ត​ថា ​សមាជិក​ក្រុម​ទាំង​អស់​ត្រូវ​លេង​សហការ​គ្នា យល់​ចិត្ត​គ្នា ​ឱ្យ​បាន​ល្អ​បំផុតជាងប៉ះ​ទីម័រ ព្រោះ​យុទ្ធសាស្ត្រ​របស់​លោក​នៅ​ប្រកួត​ជាមួយ​ក្រុម​ឆាយនីស​តៃប៉ិ​នេះ នឹង​ការពារ​ឱ្យ​ខ្លាំង ហើយ​វាយ​បក​ឱ្យ​លឿន​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ឆាយ​នីស​តៃប៉ិ​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​លោក​រំពឹង​ថា​កម្ពុជា​ក៏​ធ្វើ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​ផង​ដែរ។

កាល​ពី​ឆ្នាំ​២០១៤ ​កន្លង​ទៅ​ក្នុង​ប្រកួត​មិត្តភាព ​ក្រុម​កម្ពុជា​ធ្លាប់​ឈ្នះ​ឆាយនីស​តៃប៉ិ ​ដោយ​លទ្ធផល ២-០ ​ម្ដង​ហើយ ​នៅ​ទឹក​ដី​ឆាយនីស​តៃប៉ិ ​អីចឹង​ចាំ​មើល​លទ្ធផល​នៅ​ថ្ងៃ​ទី​២​ខាង​មុខ​នេះ​វិញ ​ថា​តើ​កម្ពុជា​នៅ​តែ​រក្សា​លទ្ធផល​ឈ្នះ​នេះ​បាន​ដែរ​ឬ​ទេ? ខណៈ​ដែល​ជើង​ទី​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម្ដង នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា ឆ្នាំ​២០១៦៕



​ព្រឹក​នេះ ​កម្ពុជា​ ចេញ​ទៅ​ឆាយនីស​តៃប៉ិ សង្ឃឹម​រក្សា​កំណត់​ត្រា​ឈ្នះ​ ​ Reviewed by No Cam on 6:15:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.