Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

“ស្លៀក​ខ្លី” ចេញ​ MV ផ្លូវ​ការ​ក្រោយ​ទុកអស់​​រយៈ​ពេល ​៣ឆ្នាំ​ (មានវីដេអូ)!


បទថ្មីចំណងជើងថា “ស្លៀកខ្លី” របស់ Seav JKS ទើបចេញ MV ផ្លូវការមុននេះ ក្រោយនិពន្ធទុកអស់រយៈពេល៣ឆ្នាំ។ជាមួយគ្នានេះ ម្ចាស់បទបានឲ្យដឹងថា ដោយសារខ្វះលទ្ធភាពទើបចេះតែបង្អង់ទុកដល់៣ឆ្នាំ៖“និយាយរួមទៅកាល៣ឆ្នាំមុនមិនទាន់ចេញជា MV ដោយសារខ្វះលទ្ធភាពផលិត ម្យ៉ាងកាលនោះខ្ញុំច្រៀងជាមួយ Nang Sam តែពេលនេះជាមួយ Vathana វិញ ដោយគាត់រវល់ការងារ “។

យ៉ាងណាមិញ Seav JKS អះអាងថា បទនេះលោកមិនមានគោលបំណងរិះគន់បងប្អូននារីៗឡើយ ។ ដោយសារបានឮសម្ដីចាស់ៗនិយាយមិនពេញចិត្តនឹងការស្លៀកខ្លីរបស់នារីមួយចំនួន ទើបលោកនិពន្ធចេញជាបទនេះឡើង។ មកដល់ពេលនេះ លោកនិពន្ធបាន៧បទហើយ រូមមាន បទ “ស៊ីក្លូ” “សក់ខ្លី” ជាមួយ ប្រុស ឡា ជាដើម។ នេះបើតាមការលើកឡើងពី Seav JKS។ចង់ដឹងបទ” ស្លៀកខ្លី” ពីរោះយ៉ាងណា តោះទស្សនា វីដេអូខាងក្រោម៖




“ស្លៀក​ខ្លី” ចេញ​ MV ផ្លូវ​ការ​ក្រោយ​ទុកអស់​​រយៈ​ពេល ​៣ឆ្នាំ​ (មានវីដេអូ)! Reviewed by No Cam on 7:14:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.