Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

មិននឹកស្មានថា ​អាហារសាមញ្ញៗ ទាំង៥មុខនេះ អាចជួយឲ្យស្រកទម្ងន់ បានយ៉ាងល្អសោះ

មនុស្សស្រីភាគច្រើន តែងប្រាថ្នាចង់បាន នូវរូបរាងស្អាតស្រឡូន គួរជាទីបេតី ព្រោះថាពេលមានរាងស្អាត គឺស្លៀកសម្លៀកបំពាក់អ្វីក៏សាកសមដែរ។ ក្នុងនោះដែរ ពួកគេបានព្យាយាមបង្អត់អាហារ និងលេបថ្នាំ ដើម្បីទម្ងន់របស់ពួកគេស្រក។ ប៉ុន្តែតាមការពិតទៅ អាហារធម្មជាតិមួយចំនួន ដែលងាយស្រួលស្វែងរក ក៏អាចជួយឲ្យអ្នកស្រកទម្ងន់បានដែរ។

១) ក្រូច៖ ចំពោះប្រភេទផ្លែក្រូច ដូចជាក្រូចឆ្មារ ក្រូចពោធិ៍សាត់ តែងតែផ្តល់ឲ្យអ្នក នូវរសជាតិយ៉ាងឆ្ងាញ់ពិសា ដោយមិនបន្ថែមនូវជាតិកាឡូរី។ បន្ថែមពីនេះទៅទៀត ប្រភេទក្រូចទាំងនេះ បានផ្ទុកនូវជាតិសរសៃច្រើន និងអាចជួយរំលាយអាហារបានយ៉ាងល្អផងដែរ។ ដូច្នេះអ្នកគួរតែព្យាយាម ទទួលទានផ្លែក្រូចឲ្យបានច្រើនកាន់តែល្អ ដើម្បីជួយឲ្យអ្នកលែងឃ្លានអ្វីផ្សេង ក្នុងរយៈពេលយូរ។


២) តែបៃតង៖ តែបៃតង ជាថ្នាំរុក្ខជាតិមួយប្រភេទ ដែលអាចជួយឲ្យអ្នកមានរាងស្លីមស្អាតបាន ហើយថែមជួយឲ្យអ្នក ជៀសឆ្ងាយនូវជម្ងឺផ្សេងទៀតផងដែរ។ ចំពោះតែបៃតង បានបង្ហាញឲ្យឃើញថា វាជាតែម្យ៉ាង ដែលអាចដុតបំផ្លាញកាឡូរី និងវាជួយការពារធ្មេញពុកផុយទៀតផង។
 ៣) ត្រីសាឌីន៖ ចំពោះពពួកសត្វតូចៗទាំងនេះ ជាអាហារដ៏ល្អបំផុត ក្នុងការស្រក ទម្ងន់ នេះបើតាមការសិក្សាកន្លងមកបានបញ្ជាក់។ ចំពោះប្រភេទត្រីសាឌីន សម្បូរទៅដោយជាតិអូមេហ្កា៣ ដែលល្អសម្រាប់រាងកាយ ហើយក៏ជួយដុតរំលាយអាហារបានល្អ។ បន្ថែមពីនេះ វាមានជាតិប្រូតេអ៊ីនខ្ពស់ និងធ្វើឲ្យអ្នកឆ្អែតក្នុងរយៈពេលយូរ។ ដូច្នេះហើយអ្នកគួរតែព្យាយាម ទទួលទានត្រីសាឌីនឲ្យបានច្រើន ដើម្បីជួយស្រកទម្ងន់។


៤) ល្ពៅ៖ ចំពោះល្ពៅ ផ្ទុកទៅដោយជាតិសរសៃច្រើន ហើយធ្វើឲ្យអ្នកឆាប់ឆ្អែតថែមទៀត។ ជាការពិត ប្រសិនបើអ្នកធ្វើជាទឹកល្ពៅ គឺវាផ្ទុកត្រឹមតែ៤០កាឡូរីតែប៉ុណ្ណោះ ដែលជួយឲ្យអ្នកឆ្អែតក្នុងរយៈយ៉ាងយូរផងដែរ។


៥) ដំឡូង៖ វាជារឿងដ៏ភ្ញាក់ផ្អើល នៅពេលដំឡូងមិនមែនជាសត្រូវក្នុងការស្រក ទម្ងន់។ ក្នុងនោះដែរ អ្នកគួរតែជំនួសពីការចៀនដំឡូង មកជាដុត ចំហុយ រឺក៏អាំងវិញប្រសើរជាង ដើម្បីកុំឲ្យរាងកាយទទួលជាតិខ្លាញ់ច្រើនពេក។





ទាំងនេះជាអាហារសាមញ្ញៗ ដែលអ្នកងាយស្រួលក្នុងការទទួលទាន ហើយថែមទាំងជួយអ្នកឲ្យស្រកទម្ងន់បានល្អផងដែរ៕
មិននឹកស្មានថា ​អាហារសាមញ្ញៗ ទាំង៥មុខនេះ អាចជួយឲ្យស្រកទម្ងន់ បានយ៉ាងល្អសោះ Reviewed by No Cam on 2:16:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.