Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

នារីម្នាក់ ធ្វើឲ្យគេច្រឡំ ស្មានតែ Fan Bingbing ចូលរួម កម្មវិធីប្រឡងចម្រៀង

ចិន៖បើតាមប្រភព បានឲ្យដឹងថា នាង He Chengxi បានចំណាយពេល៨ឆ្នាំ ដើម្បីធ្វើការ វះកាត់កែសម្ផស្ស ដើម្បីសម្រចបំណង ធ្វើឲ្យខ្លួនឯងមានភាពស្រស់ស្អាត និងមានរូបរាង ប្រហាក់ប្រហែលកំពូលតារាសម្តែង ដ៏ល្បីលេចធ្លោ នាង Fan Bingbing ។
កាលពីពេលថ្មីៗនេះ នាង He Changxi បានចូលខ្លួន ប្រលងក្នុងកម្មវិធីចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅប្រទេសចិន ឈ្មោះថា “Super Girl” ដែលធ្វើឲ្យអ្នកទស្សនាមានភាពភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ស្មានតែកំពូលតារាសម្តែង Fan Bingbing មកប្រឡង ព្រោះនាងមានមុខមាត់ដូចគ្នាខ្លាំងពេក។


ប្រភពបន្តថា ដោយមានមិត្តប្រុស បើកគ្លីនិកកែសម្ផស្សស្រាប់ នាង Changxi បានធ្វើការវះកាត់កែសម្ផស្សជាបន្តបន្ទាប់។
ក្រោយមកនាងបានលេចមុខតាមទូរទស្សន៍ តាមរយៈការប្រលងចម្រៀងខាងលើ និងបានថតបង្ហោះរូបថតជាច្រើនសន្លឹក ចូលទៅក្នុងបណ្តាញសង្គម Weibo របស់ចិន ដែលធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើនលាននាក់ មានភាពភ្ញាក់ផ្អើល ស្ទើរមិនជឿនូវអ្វីដែលបានឃើញ ដោយសារតែនាង មានមុខមាត់ដូចគ្នាខ្លាំងពេក។
យ៉ាងណាមិញ មានអ្នកសរសេរបញ្ចេញមតិ លើរូបថតនាងដែរថា «វាអាចទៅរួចហើយដែលអ្នក មើលទៅដូច Fan Bingbang តែវាមិនអាចទៅរួចទេ ដែលអ្នកចង់ធ្វើត្រាប់តាមគេបាននោះ។ ហេតុអីចាំបាច់ធ្វើដូច្នេះ? ហេតុអ្វីបានជាមនុស្សជាច្រើន មិនពេញចិត្ត នូវអ្វីដែលខ្លួនឯងមាន យ៉ាងដូច្នេះទៅវិញ?»
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយនៅចិន ដែលមាននារីៗវះកាត់កែសម្ផស្សដូចតារានោះទេ ប៉ុន្តែមាននារីៗជាច្រើននាក់ទៀត បានព្យយាមកែសម្ផស្សរបស់ពួកគេ ធ្វើយ៉ាងណា ឲ្យមានភាពស្រស់ស្អាត ជាពិសេសដូចតារាដែលខ្លួនឯងស្រលាញ់ ពេញចិត្តថែមទៀតផង ៕







នារីម្នាក់ ធ្វើឲ្យគេច្រឡំ ស្មានតែ Fan Bingbing ចូលរួម កម្មវិធីប្រឡងចម្រៀង Reviewed by No Cam on 2:20:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.