«ក្រុងបណ្ដែតទឹក» ចេញដំណើរលើកដំបូងពីបារាំងទៅអង់គ្លេស
AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា មនុស្សជាច្រើនម៉ឺននាក់ប្រមូលផ្ដុំគ្នានៅកំពង់ផែក្រុង St.Nazaire ភាគខាងលិចប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ដើម្បីរាដៃលានាវាទេសចរណ៍ដ៏ធំបំផុតនៅលើពិភពលោក គឺនាវា «Harmony of the seas» មានទម្ងន់១២០.០០០តោន ចាប់ផ្ដើមចេញដំណើរជាលើកដំបូងឆ្ពោះទៅអង់គ្លេស ក្រោយពីស្ថិតនៅចំណតសាងសង់អស់រយៈពេល៣២ខែ ។
នាវាដែលចំណាយប្រាក់សាងសង់ជិត១.០០០លានដុល្លារ មានទទឹង៦៦មែត្រ ធំជាងនាវាទេសចរណ៍នានា និងបណ្ដោយប្រវែង៣៦២ម៉ែត្រ វែងជាងកម្ពស់របស់អគារ«ទួរអេហ្វហ្វែល» ៥០ម៉ែត្រ ត្រូវបានផលិតឱ្យក្រុមហ៊ុន «Royal Caribbean Cruises» នៃសហរដ្ឋអាេមរិក ។ នាវានោះបានប្ដូរឈ្មោះជា«ក្រុងខ្នាតតូចបណ្ដែតទឹក» (Floating Town) មាន១៦ជាន់ អាចផ្ទុកអ្នកដំណើរបាន៦.៣៦០នាក់ និងនាវិកចំនួន២.១០០នាក់ ដោយនៅក្នុងនាវាមានបន្ទប់សម្រាកជាង២.៥០០បន្ទប់ ។ បន្ទប់ទទួលទានអាហារចំនួន២០បន្ទប់ អាងហែលទឹក២៣ និងសួនកម្សាន្ដខ្នាតធំ មានដើមឈើ៥០ដើម និងរុក្ខជាតិ តូចៗចំនួន១០.០០០ដើម ។
នាវា «Harmony of the sea» បានធ្វើដំណើរទៅដល់ក្រុងសៅថែមតុន ភាគខាងត្បូងចក្រភពអង់គ្លេស នៅថ្ងៃទី១៧ ឧសភា ក្រោយមកដឹកអ្នកទេសចរជាផ្លូវការនៅថ្ងៃទី២២ ឧសភា ឆ្ពោះទៅក្រុងបាសេឡូណា ភាគខាងកើតឆៀងខាងជើងប្រទេសអេស្ប៉ាញ ៕
«ក្រុងបណ្ដែតទឹក» ចេញដំណើរលើកដំបូងពីបារាំងទៅអង់គ្លេស
Reviewed by No Cam
on
10:07:00 AM
Rating:
No comments: