ផ្ទុះហិង្សាវាយតប់គ្នាក្នុងសភាអាហ្វ្រិកខាងត្បូងជាលើកទី២
ផ្ទុះការហិង្សាវាយតប់គ្នាកាលពីថ្ងៃទី១៧ ឧសភា រវាងបណ្តាសមាជិកសភា និងភ្នាក់ងារសន្តិសុខក្នុងសភាអាហ្វ្រិកខាងត្បូង ។ បណ្តាសមាជិកសភានៃគណបក្សប្រឆាំងអាហ្វ្រិកខាងត្បូងបានវាយតប់គ្នា ជាមួយបណ្តាសមាជិកកងកម្លាំងការពារសន្តិសុខសភារយៈពេលប៉ុន្មាននាទី ខណៈសមាជិកសភាទាំងនេះត្រូវច្រានឱ្យចេញពីសភាពេលពួកគេទាមទារឱ្យ ប្រធានាធិបតីលោក JACOB ZUMA ចាកចេញពីតំណែង ។
សមាជិកសភានៃគណបក្សឆ្វេងនិយមរ៉ាឌីកាល់ យុទ្ធជនដើម្បីសេរីភាពសេដ្ឋកិច្ច EFF ប្រមាណជា២០រូបបាននាំគ្នាស្រែឡូឡាថា ប្រធានាធិបតីបានបំពានពាក្យសម្បថ ហើយរំលោភបំពានរដ្ឋធម្មនុញ្ញ ។ គឺលោក ZUMA ទេដែលត្រូវចាកចេញ ។ សមាជិកសភាទាំងនេះបានដាល់តប់ និងគប់ដបទឹកលើកងកម្លាំងសន្តិសុខដែលលើកមកបណ្តេញពួកគេចេញ ។
នេះជាលើកទី២ហើយ រយៈពេល២សប្តាហ៍ដែលបណ្តាតំណាងរាស្ត្រគណបក្ស EFF ត្រូវបណ្តេញចេញពីសភា ។ រួចឧប្បត្តិហេតុដែលកើតមាននាថ្ងៃទី១៧ ឧសភា គឺក្រោមក្រសែភ្នែករបស់លោកប្រធានាធិបតី ZUMA ប៉ុន្មាននាទីមុនពេលចាប់ផ្តើមការដេញដោលចោទសួរឆ្លើយឆ្លងគ្នា រវាងបណ្តាសមាជិកសភា និងប្រមុខរដ្ឋ ។
បណ្តាសមាជិកសភាគណបក្ស EFF ដឹកនាំដោយលោក JULIUS MALEMA បានស្នើឱ្យលោក JACOB ZUMA លាលែងចេញពីតំណែងដោយចោទប្រកាន់លោកពីបទរំលោភបំពានរដ្ឋធម្មនុញ្ញ ហើយឡូកឡំក្នុងរឿងអាស្រូវពុករលួយជាច្រើន ៕
ផ្ទុះហិង្សាវាយតប់គ្នាក្នុងសភាអាហ្វ្រិកខាងត្បូងជាលើកទី២
Reviewed by No Cam
on
10:06:00 AM
Rating:
No comments: