Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ដេនី ក្វាន់ ថា​បើ​មាន​ឱកាស នាង​ចង់​​សុំទោស​ ម៉េង កែវពេជ្ជតា ផ្ទាល់​មាត់



បន្ទាប់ពី​មាន​សង្គ្រាម​ពាក្យ​សម្ដី​រវាង​គ្នាមួយ​រយៈ​តារា​ចម្រៀង​ ម៉េង កែវពេជ្ជតា ចំពោះ​​​រូប​សិចស៊ី​រួច​មក ឥឡូវ​នេះ ដេនី ក្វាន់ ប្រាប់​​​​ថា ​បើ​មាន​ពេល​នាង​នឹង​សុំទោស​ម្ចាស់​បទ “សម្រស់​នារី​ខ្មែរ” ដោយ​ផ្ទាល់។

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​អ្នក​សារព័ត៌មាន​ដែល​បាន​ចោទ​សួរ​ថា “តើ​កញ្ញា ដេនី ក្វាន់ ហ៊ាន​ជួប​អ្នកនាង ម៉េង កែវពេជ្ជតា ដើម្បី​សូមទោស​ដែរ​ឬទេ?” តារា​សម្ដែង​ស្រី​ដែល​ទើប​ចូលខ្លួន​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ស្ដាប់​ការ​ណែនាំ​រឿង​ស្លៀកពាក់​សិចស៊ីនោះ បាន​ឆ្លើយ​តប​មក​​អ្នក​សារព័ត៌មាន​ថា “នាង​ខ្ញុំ​​ពិត​ជា​ហ៊ាន​និយាយ​ពាក្យ​សុំទោស​ទៅ​កាន់​អ្នកនាង ម៉េង កែវពេជ្ជតា “។ បន្ថែម​ពី​លើ​នេះ​ទៀត ​នាង ក៏​​បាន​សន្យា​ទៀត​ថា​ នឹង​កាត់​បន្ថយ​ភាព​សិចស៊ីដែរ តែ​ក៏​មិន​បោះបង់​ទាំងស្រុង​ឡើយ គឺ​ត្រឹម​លក្ខខណ្ឌ​ទទួល​យក​បាន។

ករណី​នេះ​ដែរ ​អ្នកនាង ម៉េង កែវពេជ្ជតា Sabay មិន​អាច​សុំ​ការ​អធិប្បាយបាន​ទេ​ ចំពោះ​ដែល​ថា តើ​​យល់​យ៉ាង​ណា ចំពោះ​ការ​ចង់​សុំ​ទោស​ពី​គូ​ទំនាស់​ពាក្យ​សំដីគ្រាមុ​ននេះ ដោយ​លេខ​ទូរសព្ទ​របស់​អ្នក​នាង Call ​ចូល​តែ​មិន​មាន​អ្នក​ទទួល៕


ដេនី ក្វាន់ ថា​បើ​មាន​ឱកាស នាង​ចង់​​សុំទោស​ ម៉េង កែវពេជ្ជតា ផ្ទាល់​មាត់ Reviewed by No Cam on 6:06:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.