Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ចិន នឹងសង់ទីលានបាល់ទាត់ ៧ម៉ឺនកន្លែង ដើម្បីក្លាយជាមហាអំណាចបាល់ទាត់ពិតប្រាកដ


ប៉េកាំងៈ ប្រទេសចិន ស្បថថា នឹងសង់ទីលានបាល់ទាត់ច្រើនជាង ៧ម៉ឺនកន្លែង នៅត្រឹមឆ្នាំ ២០២០ ខណៈដែលប្រទេសនេះ កំពុងមានបំណងក្លាយជាមហាអំណាចបាល់ទាត់នាពេលអនាគត នេះបើតាមរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារ។
មួយឆ្នាំកន្លងទៅ ប្រទេសចិន បានលាតត្រដាងផែនការរួមនៃកំណែទម្រង់ និងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់។ ផែនការកំណែទម្រង់នោះ បានគ្របដណ្តប់ស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃវិស័យកីឡាបាល់ទាត់។
គិតមកត្រឹមចុងឆ្នាំ ២០១៣ ប្រទេសចិន មានទីលានបាល់ទាត់ប្រហែល ១០.០០០កន្លែងប៉ុណ្ណោះ ដែលមានលក្ខណៈល្អទាំងស្រុង ហើយក៏មាន ៤០.០០០កន្លែងដែរដែលស្ថិតក្នុងសាលារៀន និងសាកលវិទ្យាល័យ ដោយនឹងធ្វើការជួសជុលនាពេលអនាគត។ ចំណែកទីលាន ២០.០០០កន្លែងផ្សេងទៀត នឹងត្រូវកសាងឡើងសម្រាប់សង្គមតែម្តង។
ទីលានបាល់ទាត់ក្នុងសាលារៀន និងក្រុមហ៊ុន ត្រូវបានបើកសម្រាប់ប្រជាជន នៃសហគមន៍តំបន់នោះដើម្បីប្រើប្រាស់ ដោយឥតគិតថ្លៃ និងគិតថ្លៃតិចតួច និងមជ្ឈមណ្ឌលជាតិហ្វឹកហាត់ថ្មីពីរ នឹងត្រូវបានកសាងឡើង។
ក្លឹបបាល់ទាត់អាជីព ត្រូវបានជម្រុញឱ្យបើកទីលានបាល់ទាត់របស់ពួកគេ សម្រាប់សហគមន៍។ រដ្ឋាភិបាល នឹងផ្តល់មូលនិធិ ក្នុងការជួយសាងសង់ទីលានបាល់ទាត់ ហើយក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីឯកជនផងដែរ។
គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍជាតិ បានចេញនូវផែនការមួយដោយផ្តោតទៅលើកម្រិតលេងរបស់ក្រុមជម្រើសជាតិ។ ផែនការនេះគឺជាមូលដ្ឋានសម្រាប់កីឡាបាល់ទាត់នៅត្រឹមឆ្នាំ ២០២០។
ចំណែកដំណាក់កាលទីពីរ នៅចន្លោះឆ្នាំ ២០២១ និង ២០៣០ ប្រទេសចិន សង្ឃឹមថា កីឡាបាល់ទាត់ នឹងរីកចម្រើនក្លាយជាប្រភេទកីឡាមូលដ្ឋានគ្រឹះមួយពោលគឺជាម៉ាស៊ីនដ៏សំខាន់មួយ នៃឧស្សាហកម្មកីឡា ដោយក្នុងអំឡុងពេលនោះក្រុមជម្រើសជាតិបាល់ទាត់ផ្នែកបុរស នឹងឈានមុខគេនៅអាស៊ី ចំណែកបាលទាត់នារី នឹងក្លាយជាមហាអំណាចដាច់គេនៅលើពិភពលោក៕
ចិន នឹងសង់ទីលានបាល់ទាត់ ៧ម៉ឺនកន្លែង ដើម្បីក្លាយជាមហាអំណាចបាល់ទាត់ពិតប្រាកដ Reviewed by No Cam on 6:21:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.