Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

១៥ ប៉ុស្តិ៍ ដេននី ក្វាន់ ក្នុងឈុតប្រពៃណីខ្មែរ ស្រស់ស្អាតជាង បញ្ចេញដើមទ្រូង?



ភ្នំពេញ: ក្រោយការសម្រេចចិត្ត ចេញមុខមក សុំទោសជាសាធារណៈ ដល់តារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាសិល្បៈរៀមច្បង ករណីសង្គ្រាមទំនាស់ពាក្យសម្តី បញ្ហាបង្ហាញដើមទ្រូង និងគល់ភ្លៅ ដ៏សិចស៊ីស្រើបស្រាល តាមរយៈ វីដេអូឃ្លីប ក្នុង profile ផ្ទាល់ខ្លួន លើទំព័រ facebook របស់នាង Denny Kwan សង្កេតឃើញថា រូបភាព ស្លៀកឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ត្រូវបានបង្ហោះ យ៉ាងច្រើនព្រោងព្រាត ពាសពេញ លើបណ្តាញសង្គម។
នាង ដេននី ក្វាន់ ត្រូវបានគេស្គាល់ថា ជាតារាម៉ូឌែលក្តៅសាច់គគុក ទំនងល្មមឆ្អិន ពងមាន់-ពងទា បាន នាកន្លងមកនោះ តម្រូវឱ្យបង្ហាញដងខ្លួនសិចស៊ី ក្នុងឈុតសម្លៀកបំពាក់ លេចលើ-ខើចក្រោម រហូតទទួលរងការរិះគន់ ក្នុងន័យស្ថាបនា ឈានដល់ផ្ទុះភ្លើងសង្គ្រាមពាកសម្តី បញ្ឆេះកំហឹងឱ្យឆេះងំឡើង រវាងបណ្តាសិល្បករ-សិល្បការិនី រៀមច្បង ទើបនឹងថមថយកម្តៅអង្សារសេ បន្ទាប់ក្រោយពេល ចេញវីដេអូឃ្លីប សុំទោសជាសាធារណៈ កាលពីថ្មីៗនេះ។
ទន្ទឹមនឹងហ្នឹង អតីតតារាម៉ូឌែលក្តៅសាច់ ដេននី ក្វាន់ រូបនេះ បានប្រកាសក្តែងៗថា យកពេលបង្អួតដើមទ្រូវ ទៅធ្វើរឿងសង្គមកិច្ច ដូចកាលពីថ្មីៗនេះ នាងបានសម្ងែង សកម្មភាពបែបមនុស្សធម៌ របស់ខ្លួនផ្ទាល់ ឧបត្ថម្ភ ដល់ចាស់ជរា បុរស-ស្ត្រីអនាថា និងកុមារ-កុមារីទុរគត ជាដើម ជំនួសឱ្យការចំណាយពេល មកឈ្លោះប្រកែកគ្នា រឿងបញ្ចេញកេរខ្មាស់ ស្អីគេនោះ ទៅវិញហើយ។ រីឯរូបភាព ស្ថិតក្នុងឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ប្រពៃណីខ្មែរ ជិតលើ-បិទក្រោម ក៏ត្រូវបានចូលមកផ្លាស់ប្តូរ ទំព័រប្រវត្តិសាស្ត្រថ្មី ពេលនេះឯង។
បើនិយាយរឿង profile ផ្ទាល់ខ្លួន លើទំព័រ facebook របស់ ដេននី ក្វាន់ (Denny Kwan) ឯណោះវិញ នាង បានបង្ហើរ Status មួយប្រយោគថា ” បើខ្ញុំរៀបការ តើនៅមាន Fan គាំទ្រខ្ញុំទៀតអត់??? “។ ចឹងត្រឡប់ក្រោយមក មើលសម្រស់របស់នាង ដេននី ក្វាន់ ស្ថិតក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ប្រពៃណីខ្មែរ សម្តែងកិរិយាស្រគត់ស្រគំ និងស្ទីល ម៉ូឌែលក្តៅសាច់ ស្ថិតក្នុងឈុតសម្លៀកបំពាក់បរទេស បង្ហាញឫកពារស្រើបស្រាល ប្រសិនបើប្រៀបធៀប ” តើ Fan គាំទ្រមួយណា??? “៕




















១៥ ប៉ុស្តិ៍ ដេននី ក្វាន់ ក្នុងឈុតប្រពៃណីខ្មែរ ស្រស់ស្អាតជាង បញ្ចេញដើមទ្រូង? Reviewed by No Cam on 7:33:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.