មនុស្សរាប់ម៉ឺននាក់ផ្អើលមើលយន្តហោះធំបំផុតលើលោក ចុះចតនៅអូស្ត្រាលី
យន្តហោះដ៏ធំជាងគេបំផុតលើពិភពលោក
បានចុះចតនៅប្រទេសអូស្ត្រាលី
ធ្វើឲ្យផ្អើលមនុស្សរាប់ម៉ឺននាក់ចោមរោមឈរមើល។
យន្តហោះនេះមានឈ្មោះ Antonov An-255 បានចុះចតនៅព្រលានយន្តហោះ Perth នៅម៉ោង ១២រសៀលកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយទាក់ទាញមនុស្សយ៉ាងច្រើនស្រែកហ៊ោកញ្ជ្រៀវ ជាសញ្ញាអបអរសាទរនៃការមកដល់។
បើតាមប្រភពគ្រាន់តែយន្តហោះទម្ងន់ ៦០០តោននេះមកដល់ មនុស្សច្រើនជាង ១៥ ០០០នាក់ ឈរពីចម្ងាយរង់ចាំមើល វារត់លើដី ដោយមានកាន់កាមេរ៉ាចាំផ្ដិតរូបភាព និងវីដេអូរួចជាស្រេច។
យន្តហោះដ៏ធំសម្បើមមិនធ្លាប់មកកាន់ប្រទេស អូស្ត្រាលីឡើយ។ វាបានហោះចេញពីទីក្រុង Prague សាធារណរដ្ឋឆេក កាលពីថ្ងៃសុក្រ ដោយមានដឹកម៉ាស៊ីនរុករករ៉ែទម្ងន់ ១១៧តោន ឲ្យក្រុមហ៊ុន Worsely Alumina នៅភាគខាងលិចអូស្ត្រាលី។
យន្តហោះយក្សនេះមានប្រវែង ៨៤ម៉ែត្រ ជាមួយស្លាបម្ខាងប្រវែង ៨៨ម៉ែត្រ កង់ចំនួន ៣២ ហើយវាមានសមត្ថភាពអាចហោះបាន ១៨ម៉ោង ដោយមិនបាច់ឈប់ចាក់សាំងឡើយ៕

Reviewed by No Cam
on
6:57:00 PM
Rating:
No comments: