Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

​តារា​ក្រម៉ិច​ក្រម៉ើម សុខ សោ​ម៉ា​​វត្តី ប្រកាស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ថា ខ្លួន​នៅ​លីវ ខណៈ​គ្មាន​ដំណឹង​លែង​លះ ​ស្វា​មី​ជា​ផ្លូវ​ការ


(ភ្នំពេញ)៖ អ្នកនាង សុខ សោម៉ាវត្តី កំពូលតារាសម្តែងស្រីឆ្នើមមួយរូបនៅកម្ពុជា និងមានចរឹតក្រម៉ិចក្រម៉ើម គួរឲ្យក្នក់ក្នាញ បានប្រកាសថា ខ្លួនជាមនុស្សទទេស្អាត (នៅលីវ) ខណៈគ្មានដំណឹងថា លែងលះស្វាមី ជាផ្លូវការនៅឡើយ។ ការប្រកាស របស់តារាសម្ដែងកំពុងត្រូវប៉ាន់តួឯក ស្ទើរគ្រប់រឿង យ៉ាងភ្ញាក់ផ្អើល ពីសំណាក់អ្នកនាង សុខ សុម៉ាវត្តី បែបនេះ បានធ្វើឡើង នៅក្នុងពិធីបើកសម្ពោធខ្សែភាពយន្ត មួយមានចំណងជើងថា «អ្នកនាងម្ចាស់ឡឺកឺ» កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងរោងភាពយន្ត លេជេន Cinema ទួលគោក រាជធានីភ្នំពេញ ។

តារាសម្តែងកូនមួយ ហាក់មិនខ្លាចនឹងមានឈ្មោះជាស្រ្តីមេម៉ាយ ចំណាយមាត់ញាតិ អ្នកនាង សុខ សោម៉ាវត្តី បានប្រាប់អ្នកសារព័ត៌មានថា« ថ្ងៃនេះ នាងខ្ញុំចាត់ទុកថា ជាលើកទី១ហើយ ដែលនាងខ្ញុំ និយាយពីរឿងគ្រួសារ ប្រាប់អ្នកសារព័ត៌មាន ប៉ុន្តែមិនឲ្យសួរច្រើនទេ ខ្ញុំប្រកាសខ្លួនឯងថា ខ្ញុំនៅលីវ ប៉ុន្តែមិនឲ្យសួរច្រើនទេ..!»។
កន្លងមកជីវិតគ្រួសារ របស់អ្នកនាង សុខ សុម៉ាវត្តី ត្រូវបានគេដឹងថា មានភាពរកាំរកូសជាមួយនឹងស្វាមី រយៈពេល ជាងកន្លះមកឆ្នាំហើយ ។ ព័ត៌មានខ្លះបានបញ្ជាក់ឲ្យដឹងថា អ្នកនាង សុខ សុម៉ាវត្តី បានរស់នៅផ្ទះផ្សេងគ្នាជាមួយស្វាមី និងអ្នកខ្លះថា អ្នកទាំងពីរ គឺបានលះលែងគ្នារួចហើយ។ ប៉ុន្តែមិនមានការប្រកាសជាផ្លូវការថា អ្នកនាង សុខ សោម៉ាវត្តី លះលែងស្វាមីឲ្យពិតប្រាកដឡើយ ពោលគឺមានតែពាក្យចចាមអារ៉ាម និងការអង្កេតឃើញពីសំណាក់មហាជនថា នាងដើរទៅណាមកណាតែម្នាក់ឯង។
ស្រីស្រស់មានផែនថ្ពាល់រលោង អ្នកនាង សុខ សោម៉ាវត្តី បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ទូច សុខណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តមណ្ឌលគីរី និងជាកូនប្រុសបង្កើត របស់ លោក ទូច ណារ៉ុថ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយរៀបការហើយ អ្នកនាង សុខ សោម៉ាវត្តី និងស្វាមីទទួលបាន នូវចំណងដៃអាពាហ៍ពិពាហ៍ កូនស្រីមួយ ដោយបច្ចុប្បន្ននេះ កូនស្រីរបស់ពួកគេ មានអាយុជិត២ឆ្នាំហើយ៕



​តារា​ក្រម៉ិច​ក្រម៉ើម សុខ សោ​ម៉ា​​វត្តី ប្រកាស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ថា ខ្លួន​នៅ​លីវ ខណៈ​គ្មាន​ដំណឹង​លែង​លះ ​ស្វា​មី​ជា​ផ្លូវ​ការ Reviewed by No Cam on 8:08:00 AM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.