ទឹកជំនន់ត្រឹមតែពីរថ្ងៃ ប៉ុណ្ណោះសម្លាប់មនុស្សចំនួន១១ នាក់និងបណ្តាល ឱ្យមានមនុស្សជាច្រើន ពាន់់នាក់គ្មានទីជម្រកក្នុង ប្រទេសស្រីលង្កា
ទីក្រុងកូឡុមបូ: ភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងប្រទេសស្រីលង្កានៅថ្ងៃអង្គារ៏ទី ១៧ ខែឧសភាម្សិលមិញនេះបានរកឃើញសាកសពស្ត្រីម្នាក់និងក្មេងពីរនាក់បានស្លាប់ក្នុងការបាក់ស្រុតដី ដោយមានភ្លៀងធ្លាក់ខ្លាំងត្រឹមតែពីរថ្ងៃប៉ុណ្ណោះបណ្តាលឱ្យមនុស្ស១១នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើនពាន់នាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេ។
រីឯមនុស្សប្រាំនាក់ផ្សេងទៀតកំពុងតែបាត់ខ្លួននៅលើកោះ តាំងពីថ្ងៃអាទិត្យកន្លងទៅ នេះបើតាមសេចក្តីរាយការណ៏ពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ។
លោក Pradeep Kodippili បានមានប្រសាសន៏ថា ”ចំនួនប្រជាជនច្រើនជាង២០ម៉ឺននាក់ត្រូវបានជម្លៀសចេញដោយសារគ្រោះទឹកជំនន់និងត្រូវមើលថែនៅឯមជ្ឈមណ្ឌលសុខភាព”។
នៅសង្កាត់គីលីណូជឈីភាគខាងជើងបានទទួលភ្លៀងធ្លាក់មានកំពស់៣៧៣ម៉ែត្រក្នុងរយ:ពេល២៤ម៉ោងនិងបញ្ឈប់នៅព្រឹកថ្ងៃអង្គារ៏ម្សិលមិញនេះ ច្រើនជាងភ្លៀងធ្លាក់បីដងជាមធ្យមប្រចាំឆ្នាំនៅតាមតំបន់។
លោកចៅហ្វាយខេត្តរបស់ប្រទេសស្រីលង្កាបានរៀបចំធ្វើការជម្លៀសប្រជាជនដែលរស់នៅក្នុងតំបន់បាក់ស្រុតដី និង តំបន់ដែលទទួលរងនូវគ្រោះទឹកជំនន់បោកបក់ខ្លាំង។ ហើយលោកថែមទាំងអំពាវនាវឱ្យទ័ពជើងទឹកនិងទ័ពជើងអាកាសដើម្បីចូលរួមជួយនៅក្នុងកិច្ចសហប្រតិបត្តិការណ៏នេះផងដែរ។
ភ្នាក់ងារឧត្តុនិយមប្រកាសថាអាចនឹងមានភ្លៀងធ្លាក់ខ្លាំងបន្តរហូតទៅដល់ថ្ងៃពុធនេះ៕
ទឹកជំនន់ត្រឹមតែពីរថ្ងៃ ប៉ុណ្ណោះសម្លាប់មនុស្សចំនួន១១ នាក់និងបណ្តាល ឱ្យមានមនុស្សជាច្រើន ពាន់់នាក់គ្មានទីជម្រកក្នុង ប្រទេសស្រីលង្កា
Reviewed by No Cam
on
8:30:00 AM
Rating:
No comments: