Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ភិន សុដាលីស ចាប់ផ្តើុមផ្លាស់ប្តូរជីវិត រៀនដើរកំសាន្តម្នាក់ឯង ដោយគ្មានស្វាមី!


ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយថា ពីរឿងរ៉ាវប្តឹងសុំលែងលះ រវាងតារាសម្តែងបុ្រស លោក ប៉ែន ចំរុង និង អ្នកនាង ភិន សុដាលីស ដែលបច្ចុប្បន្ននេះ បានធ្លាក់ទៅដល់ដៃតុលាការហើយ។ ហើយក្នុងនោះដែរ បើក្រឡេកមើល អ្នកនាង ភិន សុដាលីស គឺរូបនាងនៅតែតស៊ូក្រោកឈរ ទោះបីពេលនេះ នាងពិតជាពិបាកធ្វើចិត្ត និងព្រមទាំងមានកូនក្នុងផ្ទៃក៏ដោយ។

កាលពីថ្មីៗនេះដែរ អ្នកនាង ភិន សុដាលីស បានទៅលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅឯកំពត។ ចំពោះរូបថត២សន្លឹក ដែលរូបនាងបានបង្ហោះក្នុងបណ្តាញសង្គម អាចឲ្យឃើញថា នាងនៅតែអាចញញឹម និងស្រស់ស្រាយ ទោះមានរឿងអាក្រក់កើតឡើងចំពោះនាងក៏ដោយក្តី។ ហើយការលំហែកាយតែម្នាក់ឯងបែបនេះ ក៏ប្រហែលជារូបនាង ចង់បង្ហាញឲ្យមហាជនបានដឹងថា នាងអាចរស់នៅដោយម្នាក់ឯង និងមើលថែទាំកូនក្នុងផ្ទៃបាន ដោយមិនចាំបាច់មានស្វាមីនៅក្បែរនោះទេ។
ក្នុងនោះដែរ ក៏មានសារជាច្រើន នៅក្នុងបណ្តាញសង្គម បានផ្តល់កម្លាំងចិត្តឲ្យទៅអ្នកនាង ភិន សុដាលីស ព្រោះដឹងថា ពេលនេះរូបនាង ពិតជាចង់បានការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅខ្លាំងជាទីបំផុត៕


ភិន សុដាលីស ចាប់ផ្តើុមផ្លាស់ប្តូរជីវិត រៀនដើរកំសាន្តម្នាក់ឯង ដោយគ្មានស្វាមី! Reviewed by No Cam on 8:59:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.